ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​នៅឃុំ​២ ធ្នូ ​​​ស្រុកស្នួល ​សុំ​ឱ្យសម្តេចតេជោ​​​ជួយអន្តរាគមន៍​​ក្រុម​ហ៊ុន​​​​៣រំលោ.ភ​​​យក​ដីរបស់ពួកគាត់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ប្រជាពលរដ្ឋ​​​​ចំនួន​​​​៧០​នាក់ ក្នុង​ចំណោម​​​ប្រជាពលរដ្ឋ​​​​​៤០០​គ្រួសារ​រស់​នៅ​ភូមិ​​​​១០៩ ភូមិ​១០៣ និង​ភូមិ​​១០៤ ឃុំ​២ធ្នូ ​​ស្រុក​ស្នួល​ ខេត្តក្រចេះ បាននាំគ្នា​​​ប្រមូលផ្តុំ​​នៅ​ក្រោម​​​ដើមពោធិ៍​មុខវត្ត​បទុមវតី ស្ថិតក្នុង​​សង្កាត់​ចតុមុខ ​​ខណ្ឌ​ដូនពេញ ​​កាលពីព្រឹកថ្ងៃទី​​៩ កញ្ញា ​២០១១ ​ប្រយោជន៍​​​​សុំ​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន

រាជធានីភ្នំពេញ​​ ៖ ​​ប្រជាពលរដ្ឋ​​​​ចំនួន​​​​៧០​នាក់ ក្នុង​ចំណោម​​​ប្រជាពលរដ្ឋ​​​​​៤០០​គ្រួសារ​រស់​នៅ​ភូមិ​​​​១០៩ ភូមិ​១០៣ និង​ភូមិ​​១០៤ ឃុំ​២ធ្នូ ​​ស្រុក​ស្នួល​ ខេត្តក្រចេះ បាននាំគ្នា​​​ប្រមូលផ្តុំ​​នៅ​ក្រោម​​​ដើមពោធិ៍​មុខវត្ត​បទុមវតី ស្ថិតក្នុង​​សង្កាត់​ចតុមុខ ​​ខណ្ឌ​ដូនពេញ ​​កាលពីព្រឹកថ្ងៃទី​​៩ កញ្ញា ​២០១១ ​ប្រយោជន៍​​​​សុំ​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​ជួយដោះ​ស្រាយ​​ទំនាស់​ដីធ្លី​​​ជា​មួយ​​ក្រុមហ៊ុន​​​សុវណ្ណ​វុទ្ធ ក្រុមហ៊ុន​​អង្គរ និង​ក្រុមហ៊ុន​​​ដាយណាម​។

ក្នុងញត្តិ​ប្រជាពលរដ្ឋ​រស់នៅ​​​​​ភូមិ​ឃុំ​​​​ខាងលើ ​ដែល​ដាក់​ជូនសម្តេច​​តេជោ​​បាន​រៀប​រាប់​​ថា ​​បច្ចុ​ប្បន្ន​នេះ​មានក្រុម​ហ៊ុន​​​​៣ គឺ​១-ក្រុមហ៊ុន​​​​សុវណ្ណ​វុទ្ធ ​​២-ក្រុមហ៊ុនអង្គរ និង​​​៣-ក្រុមហ៊ុនដាយណាម ​​បាន​ធ្វើ​​​ការ​​ឈូស​ឆាយ​ដី​​របស់​ប្រជា​ពលរដ្ឋ​​​ចំនួន​​​​៤០០​គ្រួសារ ដែលរស់នៅក្នុង​ភូមិ​​​១០៩ ភូមិ​១០៣ និង​ភូមិ​​​១០៤ ស្ថិតក្នុងឃុំ​​​២ធ្នូ​ ស្រុកស្នួល​ ខេត្ត​ក្រចេះ ​ហើយ​ដី​​ទាំង​នោះត្រូវ​​​បានប្រជា​ពល​រដ្ឋ​​ដាំ​ដំណាំ​​សព្វ​សារ​ពើ​​ ព្រមទាំង​​រុះរើ​ផ្ទះ និង​​ដុត​ចោល​​​ទៀត​ផង ​​​ហេតុការណ៍​​ទំនាស់​ខាងលើ​មិន​មាន​​​​មន្ត្រី​មូល​ដ្ឋាន​​​ណា​​មួយចេញមុខ​​ដោះស្រាយ​នោះ​ទេ​។​​ ​​​នៅ​ពេលថ្មី​​​ៗ​នេះទៀត​ ​សម្តេចអគ្គមហា​​ពញាចក្រី​​ហេង សំរិន ប្រធាន​​​រដ្ឋសភា និង​​​​ព្រះ​មហា​ក្សត្រ​​ព្រះ​​បរម​នាថ នរោត្តម​ សីហមុនី បាន​​ចារ​​លើ​​លិខិត​ជូនទៅ​សម្តេច​តេជោ​​ឱ្យ​​ជួយ​​​ពិនិត្យ​​​ និង​ដោះស្រាយ​​ដល់​ប្រជា​ពលរដ្ឋ​​ដែលកំពុង​​ត្រូវ​​គេ​ឈូស​​ឆាយដីដំណាំ​​នៅ​ចំណុច​ភូមិ​-ឃុំ​ខាងលើ ប៉ុន្តែ​​​​ពុំ​​មានដំណោះស្រាយ​រហូត​​មក​ដល់​​ថ្ងៃ​នេះ។​​រីឯក្រុមហ៊ុនសុវណ្ណវុទ្ធ ក្រុម​ហ៊ុន​អង្គរ​ និងក្រុម​ហ៊ុន​ដាយ​ណាម​នៅ​តែ​បន្តឈូសឆាយ ព្រម​ទាំង​រុះរើផ្ទះ​ប្រជាពលរដ្ឋ​មិន​តែ​ប៉ុណ្ណោះពួក​ក្រុម​ហុ៊ន​បាន​​យក​កង​កម្លាំង​ប្រដាប់​វុធមកគំរាមកំ​ហែង​ប្រជា​ពលរដ្ឋ​ជា​រៀង​រាល់ថ្ងៃ។ ដោយសារ​មិន​ឃើញ​មាន​ដំណោះ​ស្រាយ​សមស្របណាមួយ​ដែល​​អាច​ឱ្យ​ប្រជា​ពល​រ​ដ្ឋទទួលយកបានទើប​នៅ​​ព្រឹក​ថ្ងៃទី៩ កញ្ញា ២០១១ នាំគ្នាប្រមូល​ផ្តុំមុខ​វត្តបទុមវតី​រាជ​ធានី​ភ្នំពេញ ប្រយោជន៍សុំឱ្យ​សម្តេចតេជោ ហ៊ុន សែន និង​លោកជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន មេត្តា​សន្តោស​ប្រណី​ជួយអន្តរា​គមន៍​ដល់ក្រុម​ហុ៊ន​ទាំងបី​ខាង​លើ​​​ឱ្យ​​បញ្ឈប់​ការ​ឈូស​ឆាយ​​ដី​ដំណាំ​របស់​ប្រជា​ពលរដ្ឋនៅភូមិ​១០៩ ភូមិ​១០៣ និង​ភូមិ​១០៤​ឃុំ២ធ្នូ ស្រុកស្នួល​ផង​។ ប្រជា​ពល​រដ្ឋ​សង្ឃឹម​ជឿ​ជាក់ថា បើសិនជា​ញត្តិ​របស់ប្រជា​ពល​រដ្ឋបាន​ដល់​ដៃសម្តេចតេជោ​នោះ​ប្រាកដ​ជាសម្តេច​តេជោ នឹងដោះស្រាយ​មិន​​ខាន​ឡើយ៕