ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​​ស្នើ​សុំ​​​ឱ្យ​ព្រះ​​អង្គ​ម្ចាស់​ក្សត្រី​សុរិន​ថន បន្ត​គម្រោង​5​ឆ្នាំ​ទៀត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​ដឹងថា ​នៅក្នុងជំនួប​សម្តែង​ការ​​គួរសម​ និង​ពិភាក្សា​​ការងារ​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នា​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា នៅ​វិមាន​សន្តិ​ភាព ​លោក VAPIROM MANASRANGSI ប្រធាន​​គម្រោង​ព្រះ​រាជ​អំណោយ​ឧបត្ថម្ភ​​ដល់​កម្ពុជា​របស់​ព្រះ​​អង្គ​ ម្ចាស់​ក្សត្រី​​

រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​ដឹងថា ​នៅក្នុងជំនួប​សម្តែង​ការ​​គួរសម​ និង​ពិភាក្សា​​ការងារ​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នា​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា នៅ​វិមាន​សន្តិ​ភាព ​លោក VAPIROM MANASRANGSI ប្រធាន​​គម្រោង​ព្រះ​រាជ​អំណោយ​ឧបត្ថម្ភ​​ដល់​កម្ពុជា​របស់​ព្រះ​​អង្គ​ម្ចាស់​ក្សត្រី​​ សុរិន​ថន បាន​មាន​ប្រសាសន៍​ថា ដំណើរ​​ទស្សន​កិច្ច​រ​បស់​​ប្រតិភូ​​នៅពេល​នេះ​គឺ ដើម្បី​សុំ​​​យោបល់ និង​ការ​ណែ​នាំ​​ដ៏ខ្ពង់​ខ្ពស់​​អំពី​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ​ព្រោះ​​អនុ​ស្សរណៈដែល​បាន​ចុះ​ហត្ថ​លេខា​​លើគម្រោង​​​ជំនួយ​​ទប់​ស្កាត់​​ជំងឺ​​គ្រុន​ចាញ់ នឹង​ត្រូវ​បញ្ចប់​​នៅខែ​កញ្ញា​​នេះ​។ ដូច្នេះ​​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​​គោរព​សុំ​យោ​បល់​​ និង​ការ​អនុ​​ញ្ញាត​ពី​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី។

លោក VAPIROM បាន​ជម្រាប​​សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី​ទៀតថា ​នៅ​ក្នុងខែ​កញ្ញា​ នេះ សិស្ស​កម្ពុជា​ដែល​បាន​ទទួល​អាហា​រូប​ករណ៍​​​ទៅសិក្សា​នៅ​ប្រទេស​ថៃ​ នឹង​ត្រូវ​បញ្ចប់​​ ហើយ​​បាន​អនុ​ញ្ញាត​ឱ្យ​ចូល​ជួប​សម្តែង​​គារវ​កិច្ច​​ជា​មួយ​ព្រះអង្គ​ម្ចាស់​​ក្សត្រី​​សុរិន​ថន ។ ​ក្នុង​ឱកាស​នោះលោក VAPIROM បានគោរព​សុំ​​ការ​អនុ​ញ្ញាត​ពី​សម្តេច​តេជោ​​​នាយក​រដ្ឋ​មន្ត្រី​​ អញ្ជើញ​​លោក​រដ្ឋ​ម​ន្ត្រី​ក្រសួង​​អប់រំ​​ ដើម្បី​ដឹក​​នាំ​សិស្ស​កម្ពុជា​ដែល​​ត្រូវអនុ​ញ្ញាត​ឱ្យ​ចូល​ជួប​ព្រះ​អង្គ​​ម្ចាស់​ក្សត្រី​​សុរិន​ថន ​នៅ​ថ្ងៃទី​២២ កញ្ញា ឆ្នាំ​២០១១ ខាង​មុខ​ ។

លោក VAPIROM ​ក៏បានសុំ​ការ​អនុ​ញ្ញាត​ពី​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ គាំទ្រ​ជំរុញ​ឱ្យ​មាន​សិស្ស ឬ​​ក៏​មន្ត្រី​សុខា​ភិបាល​​កម្ពុជា​នៅ​ខេត្ត​រតន​គិរី​ និង​មណ្ឌល​គិរី​ ​បាន​បញ្ជូន​ទៅ​សិក្សា​​នៅ​ប្រទេស​​ថៃ ​តាម​រយៈ​អាហារូប​ករណ៍​​ដែល​ត្រូវ​ប្រគល់​ឱ្យ​ ដើម្បី​ធ្វើ​យា៉ង​ណា​មន្ត្រី​ទាំង​នោះ​​អាច​វិល​ត្រឡប់​​មក​ជួយ​កម្ពុជា​វិញបាន​នៅ​​ក្នុង​ខេត្ត​ទាំង​២​នេះ ជា​ពិសេស​​លើគម្រោង​ជួយ​ទប់ស្កាត់​​​​និង​ពិនិត្យ​ព្យា​បាល​​ជំងឺ​គ្រុន​ចាញ់​​តែ​ម្តង ។

ជា​ការ​ឆ្លើយ​​តប​ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​សម្តែង​នូវ​ការ​គោរពចំពោះ​​ម្ចាស់​​ក្សត្រី​​ សុរិន​ថន ដែល​បាន​ជួយ​ដល់​កម្ពុជា​ ។ សម្តេច​​មាន​ប្រសាសន៍​ថា ​នេះជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​​អង្គ​ម្ចាស់​​ក្សត្រី ហើយគម្រោង​នេះ​មិន​គប្បី​ត្រូវ​បញ្ចប់​​​ទេ ប៉ុន្តែ​​ត្រូវ​ពង្រីក​​វិសាល​ភាព​បន្ថែម​ទៀត ។ ក្នុង​​ន័យ​​នេះ​តាម​រយៈ​លោក VAPIROM ​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​ ស្នើ​សុំ​​ឱ្យ​​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​​ សុរិន​ថន ពិចារណា​​ដើម្បី​ពង្រីក​វិសាល​ភាព​​បន្ត​រយៈ​ពេល​​៥​ឆ្នាំ​​​ទៀត ​ជា​ពិសេស​​លើ​វិស័យ​អប់រំ​​​នៅ​កំពង់ឈើ​ទាល ព្រោះ​ថា ​គម្រោង​​នេះនឹង​ត្រូវ​បញ្ចប់​​នៅ​ឆ្នាំ​​២០១៣ ខាង​មុខ ។ ​សម្តេចបាន​ស្នើ​សុំ​​ឱ្យ​បន្ត​គម្រោង​នេះ​ទៀត ព្រោះថា ​គម្រោង​នេះ​សព្វថ្ងៃ​​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​​ស្រាវជ្រាវ​​ និង​ផ្តល់​ការ​សិក្សា​យា៉ង​ល្អ​ ហើយ​ក៏​ក្លាយ​ទៅ​ជា​វិទ្យា​ល័យ​គំរូ​មួយ​នៅ​កម្ពុជា​ផង​ដែរ ។

ជា​ការ​ឆ្លើយ​​តប​ទៅ​នឹង​សំណើ​សុំ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​នាំ​សិស្ស​កម្ពុជា​ចូល​គារវ​កិច្ច​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​​សុរិនថននោះ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​អនុញ្ញាត​ឱ្យ​លោក​អ៊ឹម សិទ្ធី ​ដឹក​នាំ​សិស្ស​​ចូល​គាល់​​ ហើយ​​លោក​ម៉ម ប៊ុន​ហេង រដ្ឋ​ម​ន្ត្រី​​ក្រសួង​​សុខា​ភិបាល​ រួម​ដំណើរ​ជា​មួយ​ផង ដើម្បី​បាន​ទូល​ថ្វាយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​​​ពី​អ្វីដែល​បាន​និង​កំពុង​​​អនុ​វត្ត​ និង​ជោគជ័យ​លើ​វិស័យ​​ដែល​ព្រះអង្គ​ម្ចាស់​​ក្សត្រី​​បាន​យកចិត្ត​ទុក​​ដាក់​ ជា​ពិសេស​​លើ​វិស័យ​សុខា​​ភិបាល​​ព្យាបាល​​ជំងឺគ្រុនចាញ់ ។

ជាទី​បញ្ចប់​​ សម្តេចតេជោ​​​​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ព្រះអង្គ​ម្ចាស់​​ក្សត្រី​ជួយ​ដល់​​ខេត្ត​កោះ​កុង ផង​ដែរ ជា​ពិសេស​លើ​វិស័យ​សុខា​ភិបាល​​ និង​វិស័យ​អប់រំ​​តែម្តង ៕