ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ខ្លាច​ឪពុក​ចុង​រំលោ.ភ​ រត់​ចេញ​ពីផ្ទះ

13 ឆ្នាំ មុន

ខេត្តកំពត ៖ ក្មេងស្រី​​ម្នាក់​បាន​អះ​អាង​ថា ដោយ​សារ​តែ​​​ភ័យ​ខ្លាច​​​ឪពុក​ចុង​ចាប់​រំលោ.ភ​​ នាង​ក៏បាន​រត់​​​ចេញ​ពី​ផ្ទះ​​កាល​ពី​​ពាក់​កណ្តាល​​ខែ​ឧសភាមក ​និង​មិន​ហ៊ាន​​ត្រឡប់​ទៅ​ផ្ទះវិញ​ទេ ។ ក្មេង​ស្រី​​ដែលរត់​ចេញ​ពី​ផ្ទះ​នេះ​ឈ្មោះ ឆេង ស្រី​ល័ក្ខ អាយុ​១៤​ឆ្នាំ ​នៅភូមិ​បាយ​ទា ឃុំ​ស្វាយ​ទង​​ខាង​ជើង ស្រុក​​កំពង់​ត្រាច

ខេត្តកំពត ៖ ក្មេងស្រី​​ម្នាក់​បាន​អះ​អាង​ថា ដោយ​សារ​តែ​​​ភ័យ​ខ្លាច​​​ឪពុក​ចុង​ចាប់​រំលោភ​​ នាង​ក៏បាន​រត់​​​ចេញ​ពី​ផ្ទះ​​កាល​ពី​​ពាក់​កណ្តាល​​ខែ​ឧសភាមក ​និង​មិន​ហ៊ាន​​ត្រឡប់​ទៅ​ផ្ទះវិញ​ទេ ។ ក្មេង​ស្រី​​ដែលរត់​ចេញ​ពី​ផ្ទះ​នេះ​ឈ្មោះ ឆេង ស្រី​ល័ក្ខ អាយុ​១៤​ឆ្នាំ ​នៅភូមិ​បាយ​ទា ឃុំ​ស្វាយ​ទង​​ខាង​ជើង ស្រុក​​កំពង់​ត្រាច ។

តាមប្រជា​ព​លរដ្ឋ​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់​ត្រាចខា​ង​លិច ​និយាយ​ថា ​ក្មេង​ស្រី​នេះ​​បាន​មក​រស់​នៅ​ជា​មួយ​អ្នក​ភូមិ​​កណ្តាល​ទួល​ជាង​១​អាទិត្យ​មក​ហើយ ដោយនាង​​បាន​និយាយ​ប្រាប់​អ្នក​​ភូមិ​ថា ​រូប​នាង​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ​​ឪពុក​ចុង​ប៉ុន​ប៉ង​​ចាប់​រំលោភ ប៉ុន្តែ​​ចាប់​តាំង​ពី​​កើត​រឿង​នោះ​មក​នាងក៏​បាន​ចាក​ចេញ​ពី​ផ្ទះ ។ អ្នក​ភូមិ​កណ្តាល​ទួល បាន​ប្រាប់​ពី​ប្រភព​ខាង​ក្រៅ​ដែលនិយាយ​ថា ឪពុក​​ចុង​របស់​ក្មេង​ស្រី​រូប​នេះ​​កើត​រោគ​​អេដស៍​​ ហើយ​ម្តាយ​បង្កើត​​របស់​នាង​ក៏​កើត​​រោគ​អេដស៍​​​​ដែរ ។ គ្រួសារ​​ក្មេង​ស្រី​នេះ​មាន​ជីវ​ភាពក្រ​ខ្សត់​​ មាន​តែ​របរ​ដើរ​ដក​ព្រលឹត​​ និង​បេះ​ស្លឹក​ល្ងៀង​​លក់​ទិញអង្ករ​ហូប​ប៉ុណ្ណោះ។ ​ម្យ៉ាងវិញ​ទៀត​ គ្រួសារ​នេះ​ទាំង​ប្តី​ទាំង​ប្រពន្ធ​​ញៀន​​ស្រា​ស្រវឹង​​ជោក​ទាំង​អស់​គ្នា​រាល់​ថ្ងៃ​​ គ្មាន​នរណា​​​ជួយ​នរណា​​បាន​ទេ។

ផ្ទុយ​ទៅ​វិញ​ចំពោះ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ម្តាយ​ក្មេងស្រី​ និង​ឪពុក​ចុង​ក្មេង​ស្រី​​បដិ​សេធ​ បន្ទាប់​​ពី​ក្រុម​អ្នក​ភូមិ​កណ្តាល​ទួល​​ចោម​រោម​សាក​សួរ​ ហើយ​សមត្ថ​កិច្ច​ក៏​មិន​បាន​ដឹង​រឿង​នេះ​ដែរ ព្រោះ​គ្រួសារ​នេះ​បាន​ចាក​ចេញ​ពី​ភូមិ​មក​​​ចាំ​ដី​ឱ្យ​គេនៅ​ជើង​ភ្នំ​ពោន ​​ស្ថិតក្នុងស្រុក​កំពង់​ត្រាច។ មក​ដល់​ព្រឹក​ថ្ងៃទី​២២ ឧសភា ​ក្មេង​ស្រី​ដែល​ភ័យ​ខ្លាច​ឪពុក​ចុង​​ចាប់​​រំលោភនេះ​មិន​ទាន់​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ​គឺស្ថិត​នៅ​​ក្នុង​ការ​គ្រប់​គ្រង​របស់​អ្នក​ភូមិ​​កណ្តាល​ទួល​នៅឡើយ ហើយ​អ្នក​ភូមិ​ក៏​បាន​អំពាវ​នាវដល់អង្គ​ការ​​សង្គម​នានា​សូម​ជួយ​ស្រោច​ស្រង់​ជីវិត​ក្មេង​ស្រី​​ឯ​កោ​​រូប​នេះ​ផង ព្រោះថា បើ​បណ្តែត​​បណ្តោ​យ​ឱ្យ​ធ្លាក់​ខ្លួន​ជា​ក្មេង​ស្រី​អនាថា​នោះ​​ច្បាស់​ជា​ជួប​នឹង​វាសនា​អាក្រក់​ជាក់​ជា​មិន​ខាន​ឡើយ ៕