ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​បន្ថែម​ស្តី​ពី​រន្ទះ​បា.ញ់​​ស្លា.ប់៣​នាក់ និង​របួស​ធ្ងន់​ស្រាល​ជិត​៣០​នាក់​

13 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ រន្ទះ​ដ៏ខ្លាំង​បាន​ប្រល័យ​ជីវិត​មនុស្ស​៣​នាក់ និង​បង្ក​ឱ្យ​របួស​ធ្ងន់​ និង​ស្រាល​ជិត​៣០​នាក់​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​​ជន​រង​គ្រោះ​ស្រែក​​ទ្រហោ​យំ​យ៉ាង​អាណោច​អាធ័ម​​ជា​ទី​បំផុត​នៅ​ក្នុង​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​មណ្ឌល​គិរី ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​​​រសៀល ថ្ងៃទី​២៨ មេសា ក្នុង​ការ​ដ្ឋាន​​ទី​១០

ខេត្ត​មណ្ឌល​គិរី ៖ រន្ទះ​ដ៏ខ្លាំង​បាន​ប្រល័យ​ជីវិត​មនុស្ស​៣​នាក់ និង​បង្ក​ឱ្យ​របួស​ធ្ងន់​ និង​ស្រាល​ជិត​៣០​នាក់​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​​ជន​រង​គ្រោះ​ស្រែក​​ទ្រហោ​យំ​យ៉ាង​អាណោច​អាធ័ម​​ជា​ទី​បំផុត​នៅ​ក្នុង​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​មណ្ឌល​គិរី ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​​​រសៀល ថ្ងៃទី​២៨ មេសា ក្នុង​ការ​ដ្ឋាន​​ទី​១០ ភូមិ​ពូឆប ឃុំ​ដាក់​ដាម ស្រុក​អូររាំង ។

តាម​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹងថា ​អ្នក​ដែល​ស្លាប់​ដោយ​សារ​​តែ​គ្រោះ​ធម្ម​ជាតិ​ដ៏​អប្រិយ​នេះ​ ១-ឈ្មោះ​ឆក ឆើត ភេទ​ប្រុស អាយុ​២៨ឆ្នាំ ជា​កម្ម​ករ​ដាំ​ដើម​ស្រស់​ឱ្យ​ក្រុម​ហ៊ុន​ចិន មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ព្រៃ​វែង ២-ឈ្មោះ​​ចន ជាប ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កម្ម​ករ​ដាំ​ដើម​ស្រល់​ដូចគ្នា ​មាន​ស្រុក​កំណើត​​ខេត្ត​ព្រៃ​វែង និង​៣-ឈ្មោះ​ជួប បាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​កម្ម​ករ​ដាំដើ​មស្រល់​ មាន​ស្រុក​កំណើត​​នៅ​ខេត្ត​កំពង់ចាម ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​រង​របួស​ប្រុស​ស្រី​ទាំង​អស់​ដែល​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត គឺ​សុទ្ធ​តែ​ជា​កម្ម​ករ​ដាំ​ដើម​ស្រល់​ឱ្យ​​ក្រុម​ហ៊ុន​​ចិន​ទាំង​អស់ ។ ​រន្ទះ​បាញ់​​បាន​កើត​ឡើង​ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​​ការ​ងារ​នៅ​ម៉ោង​ជាង​៣​រសៀល ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​ ព្រម​ទាំង​​មាន​ខ្យល់​​​ និង​ផ្លេ​ក​បន្ទោរ ហើយ​ពួក​គាត់​​ក៏​នាំគ្នា​​ចូល​ជ្រក​ក្នុង​រោង​នៅ​ក្បែរ​​កន្លែង​ធ្វើ​ការ​។ ភ្លាម​នោះ​ស្រាប់តែ​មាន​រន្ទះ​បាញ់​​យា៉ង​ខ្លាំង​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​​ដួល​សន្លប់​​នៅ​ក្នុង​រោងតែ​ម្តង ៕