ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​គ្នា​​ជាង​​៣​ម៉ោង​ម្នាក់​​ស្លាប់​ដោយ​​​ចរន្ត​អគ្គិ​សនី​ឆក់ និង​ម្នាក់​ទៀត​​គាំង​បេះដូង

14 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ បុរសចំនួន​២​នាក់​បាន​ស្លាប់​​បន្ត​បន្ទាប់​គ្នា​​នៅយប់​តែមួយ​ ចន្លោះ​​ពេល​វេលាគ្នា​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ យប់​ថ្ងៃ​ទី​២៧ មេសា ​ឆ្នាំ​២០១១ ​នៅភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បុរី ។ ​លោក​វរសេនីយ៍​ត្រី ផុន សាលីម​ អធិ​ការ​នគរ​បាល​ស្រុក​​មង្គល​បុរី​បាន​ឱ្យ​ដឹងថា

ខេត្ត​បន្ទាយមានជ័យ ៖ បុរសចំនួន​២​នាក់​បាន​ស្លាប់​​បន្ត​បន្ទាប់​គ្នា​​នៅយប់​តែមួយ​ ចន្លោះ​​ពេល​វេលាគ្នា​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ យប់​ថ្ងៃ​ទី​២៧ មេសា ​ឆ្នាំ​២០១១ ​នៅភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បុរី ។ ​លោក​វរសេនីយ៍​ត្រី ផុន សាលីម​ អធិ​ការ​នគរ​បាល​ស្រុក​​មង្គល​បុរី​បាន​ឱ្យ​ដឹងថា ​​នា​វេលា​ម៉ោង​៧​យប់ នៅ​ក្នុង​ភូមិ​ខាង​លើ បុរស​​ឈ្មោះ​តៅ គឹម​អាន អាយុ​៤១​ឆ្នាំ ​បាន​តខ្សែភ្លើង​​រួច​យក​ព្រី​ភ្លើង​ទៅ​ដោត​នឹង​​ដុំ​រូឡូ​ខ្សែ ដើម្បី​បំភ្លឺ​​​មុខ​ផ្ទះ​ពង្រាប​ដី​​ក៏​ត្រូវ​​ខ្សែ​ភ្លើង​ឆក់​បណ្តាល​ឱ្យ​ដួល​សន្លប់​។ ភ្លាម​ៗ​នោះ​ ​ក្រុម​គ្រួសារ​និង​អ្នក​ជិត​ខាង​បាន​នាំគ្នា​​ដឹក​យក​​ទៅ​ព្យា​បាល​​​​​​​​នៅ​មន្ទីរពេទ្យ​​ ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា​ជន​រង​គ្រោះ​​បាន​ស្លាប់​ ខណៈ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នោះ ។

លោក​អធិ​ការ​នគរបាល​ស្រុក​បាន​បន្ត​​ថា ពេល​ដឹក​សព​ត្រឡប់​​មក​ដល់​ផ្ទះវិញ ប្រពន្ធ​កូន និង​សាច់​ញាតិ​បង​ប្អូន​បាន​ស្រែក​ទ្រហោ​យំ​​យ៉ាង​ខ្លាំង​​ក្នុង​ក្តី​អាឡោះ​អាល័យ​ ។ ​ចំណែក​​បុរស​​ ឈ្មោះ​ទូច ​តុលា អាយុ​៦៥​ឆ្នាំ ​ដែល​នៅរំលង​ផ្ទះ​គ្នា​២​ទៅ​៣​ផ្ទះ​បុរស​​ដែល​ស្លាប់​​ ខណៈ​​ឮ​សំឡេង​​ស្រែក​ទ្រហោ​យំ​ ​ហើយ​ដោយ​គាត់​​មាន​​​ជំងឺ​លើស​ឈាម​​ប្រចាំ​កាយ​​ផង​​ក៏​​បណ្តាល​ឱ្យ​​តក់​ស្លុត​​រន្ធត់​ក្តុក​ក្តួល​​រហូត​គាំង​បេះដូង​ស្លាប់​នៅ​វេលា​ម៉ោង​១០​និង​៣០​​នាទី​យប់​ថ្ងៃ​ដដែល ។ ​លោក​អធិ​ការ​​បាន​បន្ត​​​ទៀតថា ​សព​​បុរស​ទាំង​២​នាក់​ត្រូវ​បា​ន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដោយ​​ក្តី​សោក​សង្រេង​នៃ​​ក្រុម​​គ្រួសារ ៕