ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​រោង​ចក្រ​​មិថុនា​​ប្រមាណ​​៤​ពាន់​​​​នាក់​កំពុង​​រៀបក្បួន​ទៅ​តវ៉ា​​នៅរោងចក្រ​​​វ៉ាយរ៉ូឡែត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មកររោងចក្រ​​កាត់​ដេរ​មិថុនា​​​​ប្រមាណ​​៤ពាន់នាក់​​នៅព្រឹក​​ថ្ងៃ​សុក្រ​ទី​២៩ មេសា ​២០១១ នេះ ​បាន​ប្រមូលផ្តុំ​​​​គ្នា​តវ៉ា​ជា​ថ្មី​​ទៀត ​ដើម្បីទាមទារ​​​ឱ្យ​ថៅ​កែ​​រោងចក្រ​បើក​​​​ប្រាក់បំណាច់​ឆ្នាំ និង​​ប្រាក់អតីត​​ភាពការងារ​​​ទៅតាមច្បាប់​​​​ការ​ងារ​របស់​ប្រទេស​កម្ពុជា ​​​ដល់​ពួកគេ​ ដែល​ការ​​ជួបជុំ​តវ៉ា​​នេះ​បានចាប់​ផ្តើម​​កាល​ពី​វេលាម៉ោង​​​៨​​

រាជធានីភ្នំពេញ ៖ កម្មកររោងចក្រ​​កាត់​ដេរ​មិថុនា​​​​ប្រមាណ​​៤ពាន់នាក់​​នៅព្រឹក​​ថ្ងៃ​សុក្រ​ទី​២៩ មេសា ​២០១១ នេះ ​បាន​ប្រមូលផ្តុំ​​​​គ្នា​តវ៉ា​ជា​ថ្មី​​ទៀត ​ដើម្បីទាមទារ​​​ឱ្យ​ថៅ​កែ​​រោងចក្រ​បើក​​​​ប្រាក់បំណាច់​ឆ្នាំ និង​​ប្រាក់អតីត​​ភាពការងារ​​​ទៅតាមច្បាប់​​​​ការ​ងារ​របស់​ប្រទេស​កម្ពុជា ​​​ដល់​ពួកគេ​ ដែល​ការ​​ជួបជុំ​តវ៉ា​​នេះ​បានចាប់​ផ្តើម​​កាល​ពី​វេលាម៉ោង​​​៨​​ព្រឹកថ្ងៃទី​​​២៩ មេសា ហើយ​ក្រុម​កម្មករ​​​​បាន​អះអាង​ថា ពួកគេ​នឹង​​​​ដង្ហែ​ក្បួន​ទៅ​កាន់​​រោង​ចក្រ​​​វ៉ាយរ៉ូឡែត​ដែលជាសាខា​របស់​រោង​​ចក្រ​មិថុនា ​​មានទីតាំង​​​ស្ថិតនៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ​ប្រយោជន៍ដើម្បី​​ឱ្យរោង​ចក្រ​​​នេះ​ផ្អាក​​​សកម្ម​ភាពការងារ​​ដូច​រោងចក្រ​មិ​ថុនា​​ផង​ដែរ។ ​កម្មករ​​អះអាង​ថា ​កា​រតវ៉ា​​ដ៏កញ្ជ្រោល​​នេះ​បើ​​ទោះបីជា​​មាន​កម្លាំង​​សមត្ថកិច្ច​​​រារាំង​យ៉ាង​ណា​ក៏​ដោយក៏​ពួកគេ​នៅ​តែ​មានះ​ដែរ​។​ ​

គួរ​បញ្ជាក់​ថា ​ការ​ធ្វើ​​បាតកម្ម​​តវ៉ា​របស់​​កម្ម​ករ​រោង​ចក្រ​​​មិថុនា​​នេះ​បាន​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​​​២​ហើយ បន្ទាប់​ពី​​ផ្អាក​មួយ​រយៈ​កាលពី​អំឡុង​ពេល​​​ចូលឆ្នាំ​​ខ្មែរ​​​កន្ល​ងមក។ ការតវ៉ា​​​ម្តង​ហើយ​ម្តង​ទៀត​​នេះ គឺ​​​​ធ្វើ​ឡើង​​​បន្ទាប់ពី​ក្រុម​កម្មករ​​មិន​ទទួល​យក​​ការ​​ដោះ​ស្រាយ​​របស់តំណាង​​​រោងចក្រ​​​នូវ​ទឹក​ប្រាក់​​​​៣០​ដុល្លារ​​​ក្នុង​​ម្នាក់​ៗ​ជា​ថ្នូរ​​ទៅនឹង​​ការ​បញ្ចប់​​​ការងារ​​​ទាំ​ងស្រុង​ និងបញ្ចប់​​ការ​ទាមទារ​នោះ ៕​