ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លង់​ទឹក​ស្លា.ប់​ក្នុង​រណ្តៅ​​ដី​ជម្រៅ​​ជិត២០ម៉ែត្រ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​​ចេញបាត់ពីផ្ទះ​​មិន​ឃើញ​ត្រឡប់​មកវិញ​ហើយ​ត្រូវ​ក្រុមគ្រួសារ​​ដើរ​រក​ប្រទះឃើញ​តែមួក ស្បែក​ជើង ​និង​កង់​នៅ​នឹង​មាត់​​​រណ្តៅ​​​ដែល​មាន​ទឹក​ពេញ​​ជម្រៅ​​​ជិត២០ម៉ែត្រ​ឯណោះ​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​សង្ស័យ​ថា ​បុរស​រូបនេះ​លង់​ទឹក​ស្លា.ប់​ក៏​បាន​សុំឱ្យ​អ្នកភូមិ​ជួយ​ចុះ​​រាវ​រក​និង​អូស​អួន​រក​សាកសព​ ប៉ុន្តែ​​រណ្តៅ​នោះ​

រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​​ចេញបាត់ពីផ្ទះ​​មិន​ឃើញ​ត្រឡប់​មកវិញ​ហើយ​ត្រូវ​ក្រុមគ្រួសារ​​ដើរ​រក​ប្រទះឃើញ​តែមួក ស្បែក​ជើង ​និង​កង់​នៅ​នឹង​មាត់​​​រណ្តៅ​​​ដែល​មាន​ទឹក​ពេញ​​ជម្រៅ​​​ជិត២០ម៉ែត្រ​ឯណោះ​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​សង្ស័យ​ថា ​បុរស​រូបនេះ​លង់​ទឹក​ស្លាប់​ក៏​បាន​សុំឱ្យ​អ្នកភូមិ​ជួយ​ចុះ​​រាវ​រក​និង​អូស​អួន​រក​សាកសព​ ប៉ុន្តែ​​រណ្តៅ​នោះ​មាន​​ជម្រៅជ្រៅ​​ទើប​ប្រើ​ពេល​យូរ​ទម្រាំ​​រក​ឃើញ ។ ហេតុការណ៍​ភ្ញាក់​ផ្អើល​​នោះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១១ ​នៅក្នុង​រណ្តៅ​ដី​ដ៏ជ្រៅ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​ដង្កោ ។

បុរស​ចំណាស់​រងគ្រោះ​ឈ្មោះ​សុន ផ្លង អាយុ​​ប្រហែល​៤០​ឆ្នាំ ជា​កសិករ រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ពេល​នេះ​ត្រូវ​បាន​គេ​រាវ​រក​ឃើញ​សពដែល​​លង់ក្នុង​ទឹក​រណ្តៅ​​ដីនោះ​ហើយ​។ តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា បុរស​​នោះ​បាន​ចេញពីផ្ទះ​ដោយ​ជិះ​កង់​១គ្រឿង ទៅ​ច្រូត​ស្មៅ​នៅ​ម្តុំ​កន្លែង​កើត​ហេតុ​នោះ ហើយ​ក៏​បាន​​បាត់​ខ្លួន រហូត​មិន​ឃើញ​ត្រឡប់​ទៅ​ហូប​បាយ​​ថ្ងៃ​ត្រង់​ វិញ ។ ខណៈ​នោះ​ក្រុម​គ្រួសារ​​​មាន​ការ​​សង្ស័យ​ក៏​បាន​ដើរ​​រក​គ្រប់​ទីកន្លែង​ ប៉ុន្តែ​ពុំ​បាន​ប្រទះ​​ឃើញ​នោះ​ឡើយ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​​ខាង​លើ​បាន​ប្រទះ​ឃើញ​កង់​ មួក និង​ស្បែកជើង​ នៅ​មាត់​​រណ្តៅ​​ដី​ទើប​មានអារម្មណ៍​​ថា បុរស​នោះ​​ទំនង​​ជា​​លង់​ទឹក​ស្លាប់​ ។

​ប្រភព​ដដែល​បាន​បន្ត​​ថា បន្ទាប់​មក ​ក្រុម​គ្រួសារ​និង​អ្នកភូមិ​​បាននាំគ្នា​ចុះ​រាវ​រក​ខ្លះ​អូស​អួន ខ្លះ​ទៀត​បង់សំណាញ់​អស់​រយៈពេល​​ជា​ច្រើន​ម៉ោង​ រហូត​ដល់​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃ​ដដែល​​ទើប​រក​ឃើញ​ និង​ស្រង់​ឡើង​គោក​នាំយក​ទៅផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ ។ ប្រភព​​​បានសន្និដ្ឋាន​ថា បុរស​នោះ​ទៅ​ច្រូត​ស្មៅ​ហើយ​​ដោយ​សារ​ក្តៅ​ពេកគាត់​បាន​​ចុះ​ទៅ​ងូត​ទឹក​បន្ទាប់​​​មក​ទំនង​​ខ្យល់​គរក៏​បាន​​លង់​ទឹក​ស្លាប់​តែម្តង ៕