ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការពារជាតិ​​កោះហៅ​​អនុព័ន្ធ​យោធា​​របស់​ស្ថានទូត​​នានាស្តាប់ពីស្ថាន​ការណ៍​យោធា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រសួងការពារជាតិ​កម្ពុជា ​​បាន​ធ្វើការ​​ផ្សព្វ​ផ្សាយ​ពីសភាពការណ៍​​យោធា​រវាង​កម្ពុជា​-ថៃ​​​នៅតាមព្រំដែន ​ជូន​អនុ​ព័ន្ធ​​​យោធា​នៃ​​​ស្ថានទូត​​ទាំងអស់​​ប្រចាំ​​​កម្ពុជា​​កាលពី​វេលាម៉ោង​​​២​និង​​៣០នាទី​​រសៀលថ្ងៃទី​​​​២៨ មេសា ​២០១១ នេះ ​ក្នុងនោះ​ក៏មានការ​ចូល​រួម​ពី​អនុ​ព័ន្ធ​​យោធាថៃ​ផងដែរ

រាជធានីភ្នំពេញ ៖ ​ក្រសួងការពារជាតិ​កម្ពុជា ​​បាន​ធ្វើការ​​ផ្សព្វ​ផ្សាយ​ពីសភាពការណ៍​​យោធា​រវាង​កម្ពុជា​-ថៃ​​​នៅតាមព្រំដែន ​ជូន​អនុ​ព័ន្ធ​​​យោធា​នៃ​​​ស្ថានទូត​​ទាំងអស់​​ប្រចាំ​​​កម្ពុជា​​កាលពី​វេលាម៉ោង​​​២​និង​​៣០នាទី​​រសៀលថ្ងៃទី​​​​២៨ មេសា ​២០១១ នេះ ​ក្នុងនោះ​ក៏មានការ​ចូល​រួម​ពី​អនុ​ព័ន្ធ​​យោធាថៃ​ផងដែរ ។

​ដោយ​ឡែក​​​តាម​​អ្នកឆ្លើយ​ឆ្លង​​ព័ត៌​មាន​កោះសន្តិភាព​​​​បាន​ឱ្យ​ដឹង​ថា​ ការ​ចរចា​​​​រវាង​មេទ័ព​កម្ពុជា​​​ និង​​មេទ័ព​​ថៃកាលពីវេលា​​​ម៉ោង​​​១០​និង​​៤០នាទី​ព្រឹក​ថ្ងៃទី​​​២៨ មេសា នេះ ដែល​ខាង​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍​​ជា​ ម៉ន មេ​បញ្ជា​ការ​​​ភូមិ​ភាគ​​​៤ និង​ខាង​ថៃ​ដឹកនាំដោយ​ឧត្តមសេនីយ៍​​ថាវ៉ាត់​ឆៃ ​មេ​បញ្ជាការ​ភូមិភាគ​​​២នោះ គឺ​​ភាគី​ទាំង​​២​​បាន​​ឯកភាពគ្នា​​ឈប់បាញ់​​ហើយ​។

ចំណែក​​ឯស្នូរ​គ្រាប់​​​​កាំភ្លើង​​​នៅ​តំបន់ប្រាសាទ​​តា​ក្របី ​និងប្រាសាទ​តាមាន់​ធំ​ ស្ថិត​ក្នុង​​ស្រុក​បន្ទាយ​​​អម្ពិល​ ខេត្ត​ឧត្តរ​មានជ័យ ​​​​​នៅពេល​នេះ​មាន​ភាព​ស្ងប់​ស្ងាត់​​ហើយ ហើយ​​ភាពស្ងប់ស្ងាត់​នេះ​បានកើត​ឡើង​​តាំងពីវេលាម៉ោង​​​១១​ថ្ងៃ​ត្រង់​​​ម៉្លេះ ​នៅក្រោយពេល​​​មេទ័ព​ទាំង​​​២​បាន​​ជួប​​ចរចា​គ្នា​​​សម្រួល​ស្ថាន​ការណ៍​​យោធា​រួច​រាល់​ ៕