ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កាយ​ប្រឡាយ​រំដោះ​ទឹក​ជន់​លិច​អនុ​វិទ្យា​ល័យ​ និង​បឋម​សិក្សា​គោក​បញ្ជាន់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:១៤

អាជ្ញា​ធរ​សង្កាត់​ចោម​ចៅ បាន​ចុះកាយ​ប្រឡាយ​រំដោះ​ទឹក ទឹក​ជន់​លិច​អនុ​វិទ្យា​ល័យ​ និង​បឋម​សិក្សា​គោក​បញ្ជាន់

ចោមចៅ

អាជ្ញា​ធរ​សង្កាត់​ចោម​ចៅ បាន​ចុះកាយ​ប្រឡាយ​រំដោះ​ទឹក

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ អាជ្ញា​ធរ​សង្កាត់​ចោម​ចៅ បាន​ចុះ​ធ្វើ​សកម្ម​ភាព​កាយ​ប្រឡាយ​រំដោះ​ទឹក​ដែល​បាន​​ជន់​លិច​ទី​ធ្លា​អនុ​វិទ្យា​ល័យ និង​សាលា​បឋម​សិក្សា​គោក​បញ្ជាន់ បន្ទាប់​ពី​លោក​នាយក​សាលា​គ្មានលទ្ធ​​ភាព​ដោះ​ស្រាយ​ការ​លិច​នេះ ហើយ​បាន​រត់​​ទៅ​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​អន្តរា​គមន៍ ។ សកម្មភាព​កាយ​ប្រឡាយ​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​​ព្រឹក ​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១០ ហើយ​​សាលា​ខាង​លើ​នោះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្ម​គោល សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​មាន​ភ្លៀង​​ធ្លាក់​ម្តងៗ តែង​តែ​ធ្វើ​ឱ្យ​មាន​ការ​លិច​លង់​ទី​ធ្លា​សាលា​​ជា​បន្ត​បន្ទាប់​ ហើយ​ការ​លិច​លង់​នេះ គឺ​កើត​មាន​ជារៀង​រាល់​ឆ្នាំ​ ​​ទឹក​ដែល​ជន់​លិច​នោះ​​មិន​ងាយ​នឹង​ស្រក​ទៅ​វិញ​ទេ ព្រោះ​គ្មាន​​កន្លែង​ហូរ​ចេញ​ ។ ប្រភព​ដដែល​បាន​បនុ្ត​ថា នៅ​ពេល​ថ្មីៗ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​​ជាប់ៗ​​គ្នា បាន​ធ្វើ​ឱ្យ​ទី​ធ្លា​សាលា​ទាំង​មូល​ត្រូវ​ទឹក​ជន់​​លិច​ ​ពេល​នោះ​​លោក​នាយក​សាលា​ខាង​លើ​គ្មាន​លទ្ធ​ភាព​ដោះ​ស្រាយ​​ទឹក​ចេញ​ទេ ហើយ​បាន​រត់​រក​ជំនួយ​ពី​ខាង​ក្រៅ​យ៉ាង​ខ្វែង​ដៃ​ខ្វែង​ជើង​បំផុត ។

មិន​តែ​ប៉ុណ្ណោះ​បាន​រត់​ទៅ​សាលា​សង្កាត់​ចោម​ចៅ សុំ​​​ជំនួយ​អន្ត​រា​គមន៍​ពី​អាជ្ញា​ធរ​ ធ្វើ​ឱ្យ​អាជ្ញា​ធរ​​ហួស​ចិត្ត ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​លោក​សុទ្ធ​ សាធ​ ​ចៅ​សង្កាត់​ចោម​ចៅ​បាន​ប្រើ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់​ស្តែង​ បន្ទាប់​មក​ក៏​បាន​ជួល​គ្រឿង​ចក្រ​កាយ​រំដោះ​ទឹក​នោះ​ចេញ​ភ្លាមៗ​ដែរ ។

ប្រជា​ពល​រដ្ឋ​និយាយ​ថា ជិត​ដល់​ពេល​ដែល​សិស្ស​ត្រូវ​ចូល​រៀន​​វិញ​ហើយ បើ​សិន​មិន​កាយ​បង្ហូរ​ទឹក​ចេញ​ទេ ច្បាស់​ជា​សិស្ស​មិន​អាច​រៀន​បាន​ឡើយ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គ្រាន់​តែ​​ទឹក​​ជន់​លិច​​ប៉ុណ្ណឹង លោក​នាយក​សាលា​គ្មាន​សមត្ថ​ភាព​ដោះ​ស្រាយ​ ចាំ​បាច់​រត់​រក​ជំនួយ​គ្រប់​ច្រក​ល្ហក​បែប​នេះ ។ រឿង​លិច​លង់​ប៉ុណ្ណឹង​គួរ​តែ​ចេះ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ឱ្យ​អស់​ពី​សមត្ថ​ភាព​សិន បើ​​ទៅ​មិន​រួច​​ចាំ​រត់​រក​ឱ្យ​​គេ​​ជួយ​ក៏​មិន​ហួស​ពេល​ដែរ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd