Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

អ្នកអាន​គ្រប់មជ្ឈដ្ឋាន​តាម​ដាន​ព័ត៌មានមហា​សោក​នាដ​កម្ម​លើស្ពានពេជ្រ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ០៨:៥៨

. . . . . . . . . . . . . . . . . . . . . . .

ប៊ុនរី

.

រាជធានីភ្នំពេញ ៖ ដោយសារ​តែ​​ហេតុ​ការណ៍​នៃ​ឧបទ្ទវហេតុ​​លើ​ស្ពាន​ពេជ្រ​បានកើត​ឡើង​នៅម៉ោង​៩​និង​​៣០នាទីយប់ថ្ងៃទី​២២ វិច្ឆិកា​ បានធ្វើ​​ឱ្យ​ការចេញ​ផ្សាយ​របស់សារ​ព័ត៌​មាន​​បោះ​ពុម្ភ​មិនអាច​ផ្សាយ​​បា​នភ្លាមៗ​នៅព្រឹក​ថ្ងៃទី​​២៣ វិច្ឆិកា ​ទើបអ្នក​​អានជា​ទូទៅ​មិន​អាច​ស្វែង​​រកសារព័ត៌មាន​​អានបាន ក្រៅ​តែ​ទទួល​បានព័ត៌មាន​​ពី​តាមរយៈ​វិទ្យុ ឬ​​​ទូរទស្សន៍​​ ដូច្នេះ​ហើយ​ទើប​នៅ​វេលា​ព្រឹកថ្ងៃទី​២៤ វិច្ឆិកា ការ​ផ្សាយ​​របស់​សារ​ព័ត៌មាន​​​ក្នុងស្រុក​​​បានទទួល​នូវការ​ចាប់​អារម្មណ៍​​ពីអ្នក​អាន​គ្រប់​មជ្ឈដ្ឋានតាំង​ពី​​សិស្សា​នុសិស្ស​​ ​ប្រជាពលរដ្ឋ​​ និង​មន្ត្រី​រាជ​ការ​​នានា ។

អ្វីដែល​គួរ​ឱ្យ​កត់សំគាល់​​នោះគឺ​ការ​ផ្សព្វ​ផ្សាយ​​រូបថត​នៃ​ឧបទ្ទវហេតុ​​គួរឱ្យរន្ធត់​​ ដែលថត​បាន​គ្រប់រូបភាព​ធ្វើ​ឱ្យ​គ្រប់គ្នា​​រន្ធត់​ក្នុង​ចិត្ត​​បំផុត និង​ម្នាក់​ៗ​មិននឹកស្មាន​​ថា កើតមាន​​សោកនាដ​កម្ម​​បែបនេះនោះទេ ។ យុវសិស្ស​​មួយ​រូបបាន​​និយាយ​ថា៖ «ខ្ញុំរន្ធត់ចិត្ត​​ពេកណាស់ និង​អាណិត​​​អ្នករង​គ្រោះ​​ដែលដេក​​គរ​លើ​គ្នា​​​រើ​ខ្លួន​មិនរួច មាន​តែ​​ប្រឹង​ប្រែង​ប្រវេ​​ប្រវាលើក​ដៃ​សុំឱ្យ​គេ​ជួយ​ទាំង​ផ្ទៃ​មុខ​​ស្លេក​ស្លាំង» ។ យុវសិស្ស​​​ម្នាក់ទៀត​បាន​​រំលឹក​​ថា នៅរាត្រី​នោះពួកគេ​មានបំណង​ទៅ​លេង​​កោះពេជ្រ​ដែរ តែ​ដោយសារ​​ចំណុច​​ដែល​គេ​​​ទៅលេង​បុណ្យនោះ​​នៅមុខព្រះបរម​រាជ​វាំង​​ងាយស្រួល​មើលកាំជ្រួច​ ហើយ​​បើ​ចង់​ដើរ​ទៅ​លេង​កោះពេជ្រ​ក៏​រាង​ឆ្ងាយ និង​​ពិបាក​​ដើរ​ប្រជ្រៀត​គ្នា​ទៀត ទើប​មិនបាន​ទៅ​ ។ យុវសិស្ស​​នេះ​និយាយ​​ថា បើ​សិនជា​ពួក​គេ​នាំ​គ្នា​ទៅលេង​​នោះ​ប្រហែល​​ជា​ជួបគ្រោះថ្នាក់​​ផង​ក៏មិនដឹង​ ។ ព្រះតេជ​​គុណ​មួយអង្គ​មាន​​សង្ឃ​ដីកា​ថា ៖ «អាត្មា ​​តក់ស្លុត​​ពន់ពេក​ណាស់​កាល​បើ​​ឃើញ​រូប​​ភាព
នេះ ។ ​អាត្មា​យល់​ថា ការ​រង​គ្រោះ​​នេះជា​​ឧបទ្ទវ​​ហេតុ​ដែលគ្មាន​​នរណា​ម្នាក់​​ស្មាន​ដល់​នោះទេ ។ អាត្មា​មាន​តែ​ឧទ្ទិស​​ដល់វិញ្ញា​ណ​ក្ខន្ធ​ជនរងគ្រោះ​ទាំងអស់​​​ឱ្យ​បានទៅកាន់​សុគតិភព​​​គ្រប់ៗ​​គ្នា» ។

ប្រជា​ពលរដ្ឋ​​មួយរូប​ដែលមាន​កាន់​សារ​ព័ត៌​មាន​​កោះសន្តិភាព​​នៅក្នុង​ដៃ​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក្តុក​ក្តួល​ក្នុងចិត្ត​ណាស់​ កាលបើឃើញ​​រូប​ភាព​នៃ​​ការ​ក្រាប​លើ​គ្នា​នៅលើ​ស្ពាន​ ហើយ​កាន់តែ​រន្ធត់​​ចិត្ត​ទៀត​នោះ ពេលឃើញ​​សព​ជនរងគ្រោះ​​ត្រូវបាន​ដាក់​​ដេក​តំរៀប​គ្នា​​រាប់សិប​នាក់ ។ កូន​គេ​ កូនខ្ញុំ បង​ប្អូនគេ​ បង​ប្អូនខ្ញុំ​​ជា​ខ្មែរ​ដូចគ្នា ខ្ញុំ​សោក​ស្តាយ​ជីវិត​ពួកគេ​ណាស់» ។ អ្នក​លក់​សារ​ព័ត៌មាន​​និយាយ​ថា ការ​លក់​បានដាច់​លើស​​ពីថ្ងៃ​​ធម​្ម​តា​ តែ​ទោះបីជា​មាន​ការ​​លក់​ដាច់​ក្តី ក៏​យើង​មិន​ចង់​ឱ្យមាន​ឧបទ្ទវ​ហេតុ​​នេះ​ដែរ តែ​ធ្វើ​ម៉េច​​បើ​រឿង​ដែល​​ស្មាន​មិនដល់​​បាន​កើត​​​មាន​រួច​ទៅ​ហើយ​នោះ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd