ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កំសាន្ត

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:៤៥

  • ខៀវ​ភ្នែក​ព្រោះ​ឈឺ​ឆ្អាល​រឿង​គេ

យុវជន​ម្នាក់​ទៅ​ធ្វើការ​ជាមួយ​ភ្នែក​ទាំង​គូជាំ​ខៀវ។ ឃើញ​ដូច្នេះ​អ្នកធ្វើការ​ជាមួយ
សួរ ៖
-​នែ​, ភ្នែក​ឯង​យ៉ាងម៉េច​ហ្នឹង?
-​មក​ពី​ឈឺឆ្អាល​រឿង​គេ​ហ្នឹង​ណា៎ ។
-​ឈឺឆ្អាល​យ៉ាងម៉េច?
-​ម្សិលមិញ​ពេល​ដើរ​លេង​តាម​ថ្នល់ឃើញ​នារី​ម្នាក់​ត្រូវ​ខ្យល់​បក់​ទាញ​សំពត់​ឡើងលើ​សល់​តែ​ខោ​ស្ល៉ី​ប​, យើង​ចិត្ដល្អ​ស្ទុះ​ចូល​ជួយទាញ​សំពត់​ចុះ​វិញស្រាប់តែ​នាង​ទះ​មួយ​ដៃពេញទំហឹង​ចំ​ភ្នែក​ឆ្វេង ។
-​ចុះ​ហេតុ​ម៉េច​ភ្នែក​ស្ដាំ​ខៀវ​ដែរ?
-​ព្រោះ​យើង​ស្មានថា​នាង​មិន​ចូល​ចិត្ដ​ឱ្យគេ​ទាញ​សំពត់​គ្រប​ជើង ក៏​ចាប់​លាត់​ឡើង​វិញដូច​កាល​ត្រូវ​ខ្យល់​ទាញ​, ដឹង​អី​ធ្វើ​អ៊ីចឹង​ខុសចិត្ដ​នាង​ទៀត ៕

  • គូ​រយ៉ាង​ម៉េ​ច​អ៊ី​ចេះ​?

ក្នុង​ថ្នាក់រៀន​សាលា​បឋម​សិក្សា​មួយដើម្បី​យល់​ពី​បំណងប្រាថ្នា​របស់​សិស្ស​ខ្លួនអ្នកគ្រូ​ប្រាប់​កូនសិស្ស​ទាំងប្រុស​ទាំងស្រី​ឱ្យ​គូរ​លើក្រដាស​មួយ​សន្លឹកនូវ​អ្វី​ដែល​ខ្លួន​ចង់បាន​នាអនាគត​ពេល​ធំ​ឡើង ។
មួយ​ម៉ោង​កន្លះ​ផុតពួក​សិស្ស​យក​គំនូរឡើង​ជូន​អ្នកគ្រូដែល​ក្នុង​នោះ​សិស្ស​ខ្លះ​គូរគំនូរ​សម្ដែង​ពី​បំណង​ចង់​ក្លាយជា​អ្នក​បើកយន្ដហោះ​, សិស្ស​ខ្លះ​ចង់​ក្លាយជា​គ្រូពេទ្យ​, ខ្លះទៀត​ចង់​ធ្វើ​គ្រូបង្រៀន​តាម​សាលា​... មានតែ​សិស្ស​ស្រី​ម្នាក់​ទុក​ក្រដាស​ទំនេរ​អត់​គូររូបអ្វី​ទាំងអស់។ ឃើញ​ដូច្នេះ​អ្នកគ្រូ​សួរ ៖
-​ចុះ​ក្មួយ? ធំ​ឡើង​ក្មួយ​អត់​ចង់​ធ្វើ​អី​ទេឬ?
ក្មេង​ស្រី​ធ្វើ​ភ្នែក​ឡឹ​ង​ឡង់​ឆ្លើយ ៖
-​ចា៎ស​, អ្នកគ្រូ​! ធំ​ឡើង​ខ្ញុំ​ចង់​យកប្ដី​ដូចបងស្រី​ខ្ញុំ តែ​ខ្ញុំ​មិនដឹង​គូរ​យ៉ាងម៉េច​ឱ្យ​អ្នកគ្រូមើល​យល់ ។ សូមអ្នក​គ្រូ​ជួយ​ប្រាប់​ផង​, ចង់ យកប្ដី​ត្រូវ​គូរ​យ៉ាងម៉េច?

  • អត់ប្រចណ្ឌ

ស្រី​ម្នាក់​ស្រែក​ដាក់​ប្រុស​ដែល​ឱប​ថើប នាង ៖
-​ម៉េច​បង​ថើប​ខ្ញុំ​ស្និទ្ធ​ម្ល៉េះ? ខ្ញុំ​មាន​ប្ដីហើយ​ណា៎ ។
ប្រុស​នោះ​សើច​ឆ្លើយ​វិញ ៖
-​កុំ​បារម្ភ​អី​, ទោះ​អូន​មាន​ប្ដី​ហើយ​ក៏​បងមិន​ប្រចណ្ឌ​ដែរ ៕

  • ប្ដី​ទី​បី

ក្នុង​ការ​រាំរែក​នា​រាត្រីសមោសរ​មួយស្ដ្រីម្នាក់​និយាយ​ជាមួយ​ដៃគូ​រាំ​របស់​ខ្លួន ៖
-​មើលទៅ​លោក​ដូច​ប្ដី​ទី​បី​ខ្ញុំ​ណាស់ ។
-​ចុះ​អ្នកស្រី​មាន​ប្ដី​ប៉ុន្មាន​នាក់?
-​ខ្ញុំ​មាន​ប្ដី​២​នាក់។
-​ម៉េច​អម្បាញ់មិញ​អ្នកស្រី​ថា​ខ្ញុំ​ដូច​ប្ដី​ទី បី​... ។
ស្ដ្រី​នោះ​ស្រែក​កាត់ ៖
-​ប្ដី​ទី​បី​ខ្ញុំ​គឺ​លោក​ហ្នឹងហើយ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd