ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

មន្ដ្រី​ទូត​ឈី​លី​ដែល​មាន​និវេសនដ្ឋាន​នៅ​ក្រុង​បាងកក​មក​ដល់​កម្ពុជា

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៦:០៤

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និងសហប្រតិបត្ដិការ​អន្ដរជាតិ​នា​រសៀល​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១០ នៅ​ទីស្ដីការក្រសួង លោក  Alberto Yoacham  ឯកអគ្គរដ្ឋទូត​ថ្មី​នៃ ប្រទេស​ឈី​លី​ប្រចាំ​កម្ពុជា ដែល​មាន​និវេសន ដ្ឋា​ន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បានសំដែង​នូវ​សេចក្ដី​រីករាយ​ដែល​អនុញ្ញាត​ឱ្យលោក​ចូល​ជួប​ក្នុង​ខណៈ​ដែល​លោក​ត្រូវ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា ដើម្បីពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្ដិការ​រវាង ប្រទេស​ទាំង​ពីរ​ឈី​លី​-​កម្ពុជា ។

លោក​អ៊ុ​ច បូរ​រិ​ទ្ធ បាន​ស្វាគមន៍​យ៉ាង​កក់ ក្ដៅ​ចំពោះ​បេសកកម្ម​ការទូត​នៅ​កម្ពុជា និងបាន​ចាត់​ទុក​ថា បេសកកម្ម​របស់​លោក​នឹង ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្ដិការ​រវាងប្រទេស​ទាំង​ពីរ​ឱ្យ​រឹតតែ​ល្អ​ប្រសើរ​ថែមទៀត​។ ទន្ទឹម​នេះ លោក​រដ្ឋលេខាធិការ​ក៏ បាន​ជំរាប​លោក​ឯកអគ្គរដ្ឋទូត​ឈី​លី អំពី​ការ វិ​វ​ឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​។ក្នុង​កិច្ច​ពិភាក្សា​នោះ ភាគី​ទាំង​ពីរ​កម្ពុជា​- ឈី​លី បាន​ឯកភាព​គ្នា​ក្នុង​ការ​គាំទ្រ​ទៅ​វិញ ទៅ​មកជា​សមាជិក​មិន​អចិន្ដ្រៃយ៍​នៃ​ក្រុម ប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ ។ លោក​ឯកអគ្គរដ្ឋទូត​ថ្មី​រូប​នេះ ក៏​បាន​ស្នើ​ឱ្យកម្ពុជា​គាំទ្រ​ចំពោះ​បេក្ខភាព​របស់​ឈី​លី​នៅ ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​សំរាប់​ឆ្នាំ​២០១១ -២០១៤ ។

សំណូមពរ​នេះ លោក​រដ្ឋ​លេខាធិ​ការ​បាន​ទទួលយក ហើយ​និង​ធ្វើការ​សិក្សា ដើម្បី​ផ្ដល់​ចំលើយ​នៅ​ពេល​ក្រោយ ។ លោក រដ្ឋលេខាធិការ​ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​ការ ខិតខំ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្ដិការ​គ្រប់ផ្នែក​ទាំង​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។លោក​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រទេស​ឈី​លី បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈី​លី​ជា​ប្រទេស​ដែល​នាំ ចេញ​នូវ​ផ្លែ​ឈើ ម្ហូបអាហារ ជា​ច្រើន​ទៅ​លក់ នៅ​លើ​ពិភពលោក ។ លោក​នឹង​ជំរុញ​ឱ្យ​មាន ពាណិជ្ជករ​ឈី​លី មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ក៏​ដូច​ជា ស្វែងរក​នូវ​ការ​នាំ​ចេញ​នាំ​ចូល​នូវ​ផលិតផលទំនិញ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​ប្រទេស​ឈី លី​ក៏​ជា​ប្រទេស​ផលិត​ស្រូវ​អង្ករ​ដែរ ក៏​ប៉ុន្ដែ នៅ​មានការ​ខ្វះខាត ។

លោក​ក៏​បានឱ្យ​ដឹង​ដែរ ថា ប្រទេស​វៀតណាម​បាន​នាំ​អង្ករ​ទៅ​លក់ នៅ​ប្រទេស​ឈី​លី ឯ​កម្ពុជា​ការ​ផលិត​ស្រូវ អង្ករ​បាន​ទទួលលទ្ធផល​ល្អ​ច្រើន ហើយនៅ​ឆ្នាំ​២០១០-២០១១​តាម​ការ​ប៉ាន់ ប្រមាណ​ផលិតផល​នឹង​កើន​ដល់​៣,៣​លានតោន ។ លោក​ឯកអគ្គរដ្ឋទូត​ថ្មី​សង្ឃឹមថា កម្ពុជា​អាច​នាំ​អង្ករ​ចូល​ទៅ​ប្រទេស​ឈី​លី ដើម្បី​លក់​អង្ករ​កម្ពុជា​នៅ​ទីនោះ ហើយ ពាណិជ្ជករ​ប្រទេស​ឈី​លី​នឹង​អាច​ពិភាក្សាគ្នា​បន្ដ​នៅ​លើ​កិច្ចការ​ផ្សេង​ៗ​ទៀត ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd