ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្ដេច​តេ​ជោ​នឹង​ធ្វើ​ឱ្យ​អគារ​៥៥៥​ម៉ែត្រ​អណ្ដែត​ទ្បើ​ង​យ៉ា​ង​ស្គឹម​ស្គៃ​នៅ​ទន្លេចតុមុខ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:១៥

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ឱ្យ​មាន​អគារ​កំពស់​៥៥៥​ម៉ែត្រ លេច​ផុសឡើង​ចំ​កណ្ដាល​ទីក្រុង​កោះ​ពេជ្រ ដែល​នឹង​ឈរបង្អួតរាង​យ៉ាង​ស្កឹមស្កៃ​អស្ចារ្យ​នៅ​ទន្លេចតុមុខ ជា​សំណង់​អគារ​គ្មាន​២ នៅ​អាស៊ី និង​គ្មាន​៣ នៅ​លើ​ពិភពលោក ​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​សតវត្សទី​២១ ជាមួយ​អគារ​៥៥៥​ម៉ែត្រ នឹង​បង្ហាញពិភពលោក​ឱ្យ​ឃើញ​ពី​អតីត​អាណាចក្រ​ខ្មែរដ៏​រុងរឿង ​​ដែល​បាន​កសាង​ប្រាសាទព្រះវិហារ ដ៏​សែន​អស្ចារ្យ​នៅ​លើ​កំពូលភ្នំ​ដងរែក​ ដោយព្រះបាទ​សុរិយា​វរ្ម័ន​ទី​២ និងព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​ស្ថាបនា​ទីក្រុង​អង្គរ​ដ៏​ល្បីល្បាញ​ដែលគ្រប់​ៗ​គ្នា បានឃើញ​ហើយ​ត្រូវ​តែ​និយាយ​ថា អស្ចារ្យ​ណាស់ អស្ចារ្យ​មែន​បុព្វបុរស​ខ្មែរ អស្ចារ្យ​មែន​អាណាចក្រ​ខ្មែរ​ ។

គ្រប់​ស្ថាបត្យកម្ម​ខ្មែរ​ពួក​ចោរ​តែង​មានចេតនា​ចូល​ប្លន់​មិន​ឈប់​មិន​ឈរ​ជា​ពិសេស សំណង់​ប្រាសាទព្រះវិហារ​ខ្មែរ ដែល​ពួក​សៀម មួយ​ក្ដាប់​តូច​កំពុង​តែ​បង្កើត​រូបមន្ដ​ដើម្បី​ប្លន់ ដោយ​បង្ក​ជំ​លោះ​ជាមួយ​ខ្មែរ និង​បាន​ប្រើ​គ្រប់ល្បិច​កល​ ។ ចាំ​ថា​ខ្មែរ ​គឺជា​ពូជ​អ្នក​កសាង​អង្គរ ជា​ពូជ​ស្ថាបនិក​ឯក​ ។ អគារ​៥៥៥​ម៉ែត្រ​នេះ​នឹង​រុញ​ប្រទេស​កម្ពុជា ចូល​ទៅ​រស់នៅ​ក្នុង​បេះដូង​នៃ​ពិភពលោក ហើយ​ពិភពលោក​ឆ្លើយ​តប​មក​វិញ ដោយ​ការធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា រាប់​ម៉ឺន​សែនលាន​នាក់ ក្នុង​គោលបំណង​មក​ទស្សនា​ មក​ធ្វើជំនួញ និង​មក​បង្កើត​ទំនាក់ទំនង​សុំ​រាប់អាន កម្ពុជា​យើង​ធ្វើ​ជា​មិត្ដ ដូច្នេះ​សូម​ប្រជាជនកម្ពុជា​ត្រៀមខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ ដែល​នឹង​មក​ដ៏​ច្រើន​លើសលប់​។

គ្រប់ការ​អភិវឌ្ឍ​តែង​មាន​មតិ​រិះគន់ ដោយបង្ហាញ​ហេតុផល​ផ្សេង​ៗ ខ្លាច​បែប​នេះ​ខ្លាច បែប​នោះ ។ ពិតមែន​ការ​ព្រួយបារម្ភ​វា​ចៀស មិន​ផុត​ឡើយ ប៉ុន្ដែ​ការ​សិក្សា​ដោយ​អ្នកជំនាញ ដ៏​ច្បាស់លាស់ បាន​យកជ័យ​ជំនះ​លើ​ការ​ភ័យ ខ្លាច​នេះ ហើយ​ការ​ស្ថាបនា​ត្រូវ​តែ​អនុវត្ដ​ឱ្យ ដល់​គោលដៅ​ដែល​បាន​គ្រោងទុក​ ។ បើ​រវល់​តែ ស្ដាប់​យោបល់​អ្នក​ដែល​ចាំតែ​ថា នោះ​អ្នក​ដែល ធ្វើ​ពិត​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ហើយប្រទេស​កម្ពុជា​ក៏​គ្មាន​ការ​អភិវឌ្ឍ​ឡើយ ​។
ខ្ញុំ​យល់​ថា អគារ​៥៥៥​ម៉ែត្រ មិនមែន​ជា អគារ​ចុង​ក្រោយ​នៃ​សម័យ​តេ​ជោ​សតវត្ស​ទី២១​នេះ​ទេ ​។ បើ​បុព្វបុរស​ខ្មែរ​ស្ពាយ​ការ​ខ្លាច ទៅ​ជាមួយ​នោះ​មិន​អាច​សាងសង់​ប្រាសាទ ព្រះ​វិហារ​ដ៏​អស្ចារ្យ​នៅ​លើ​កំពូលភ្នំ​ដងរែក​បាន ឡើយ​។ កាលណា​ខ្មែរ​រួម​គ្នា​ជា​ធ្លុង​១ កុំ​ថា ឡើយ​អគារ​៥៥៥​ម៉ែត្រ ខ្មែរ​នឹង​អាច​ស្ថាបនា អគារ​ទី​២ កំពស់​៧៧៧​ម៉ែត្រ និង​អគារ​ទី​៣ កំពស់ ៩៩៩​ម៉ែត្រ បាន​ដោយ​ជោគជ័យ​ ។ ដូច​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ថា "កុំ​គ្រាន់តែ​នាំ​គ្នា​ថា ប៉ុន្ដែ​ត្រូវ នាំ​គ្នា​ធ្វើ" ​នោះ​កម្ពុជា​នឹង​រុងរឿង​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd