ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនបរទេស​​ម្នាក់​​​សន្លប់​នៅ​​តាម​ផ្លូវ​​បង្ក​ការ​ភ្ញាក់​ផ្អើល​

8 ឆ្នាំ មុន

​រា​ជ​ធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​បុរស​ជន​បរទេស​ម្នាក់​សន្លប់​ស្តូកស្តឹង​តាម​បណ្តោយ​ផ្លូវ​១៥៤

​រា​ជ​ធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​បុរស​ជន​បរទេស​ម្នាក់​សន្លប់​ស្តូកស្តឹង​តាម​បណ្តោយ​ផ្លូវ​១៥៤ ​កែង​​មហា​វិថី​​ព្រះ​នរោត្តម ស្ថិត​នៅ​មុខ​ហាង​លក់​វ៉ែនតា​​មួយ​ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​មាន​​អាយុប្រមាណ​៣៥​ឆ្នាំ​​ ​មិន​ដឹង​ថា​ស្នាក់​នៅ​ទីណាហើយ​ដើរ​មកពីណា​​ដែរ បាន​​មក​​ដួល​សន្លប់​​នៅ​ចំណុច​ខាងលើ​នេះ​កាលពី​យប់​ថ្ងៃ​ទី​៩ ខែមករា ម្តង​រួច​មកហើយ តែ​សមត្ថកិច្ច​បាន​ដាស់​ភ្ញាក់​ដើរ​ចេញ​ទៅ​បាត់ លុះដល់​យប់​កើតហេតុ​បានឃើញ​មកម្តងទៀត​ដេក​ក្នុង​អាកា​រៈ​ដូច​មនុស្ស​បែក​ថ្នាំ​សន្លប់​ស្តូកស្តឹង ទោះបីជា​សមត្ថកិច្ច​​​ដាស់​យ៉ាងណា​ក៏​មិន​ព្រម​ភ្ញាក់​ដែរ ​។

ក្រោយ​ពេល​ភ្ញាក់ផ្អើល​​​សមត្ថកិច្ច​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕