ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​ប្រពន្ធ​រួមរ័ក​មិន​បាន ចង.ក​សម្លា.ប់​ខ្លួន

8 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ បុរស​ម្នាក់​បាន​ចង.ក​សម្លា.ប់​ខ្លួន​បាន​សំរេច ដោយសារ​តែខឹង​សុំ​ប្រពន្ធ​រួមរ័កមិន​បាន​។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នូវ​ចន្លោះ​ម៉ោង​៤​ទៅ​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១០ ធ្នូ

ខេត្ត​ព្រៃ​វែង​ ៖ បុរស​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​បាន​សំរេច ដោយសារ​តែខឹង​សុំ​ប្រពន្ធ​រួមរ័កមិន​បាន​។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នូវ​ចន្លោះ​ម៉ោង​៤​ទៅ​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១០ ធ្នូ ​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ​​ស្ថិត​នៅក្នុង​ភូមិធំ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

បុរស​ដែល​ចិត្ត​ហួស​​ប៉ែ​តម្នាក់​នេះ​មានឈ្មោះ ឡាំ គយ  អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​អះអាង​របស់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យដឹង​ថា ប្តី​របស់​គាត់​ទើបតែ​ត្រឡប់​មក​ពី​រកស៊ី​ស្រុក​ឆ្ងាយ នៅ​យប់​មុន​ពេល​កើតហេតុ​នោះបាន​សុំ​គាត់​រួមរ័ក​ជាមួយ ប៉ុន្តែ​គាត់​មិន​ព្រម​ដោយសារ​តែ​កំពុង​មាន​ជម្ងឺ ហើយ​មិន​ស្រួលខ្លួន​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ពេល​​គាត់​ជា​ប្រពន្ធ​បដិសេធ ប្តី​របស់​គាត់​​មាន​អារម្មណ៍​មួម៉ៅ ខឹង​ត្រ​គោះ​បោះបោក ហើយ​ក៏​ដើរចេញពី​បន្ទប់​ទៅ​ក្រៅ​បាត់​ទៅ ចំណែក​រូប​គាត់​នឹក​ស្មានថា ប្តី​ខឹង​ហើយ​ចេញ​មក​ដេក​ខាងក្រៅ ទើប​មិន​បាន​ចេញ​មក​តាម​មើល​នោះ​ទេ រហូត​ដល់​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក ពេល​ភ្ញាក់ពីដេក​ចេញ​មក​ក្រៅ​ស្រាប់តែ​ឃើញ​ប្តី ​ចង.ក​នឹងខ្សែ​នីឡុង​​ជាប់​នឹង​ននង​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ៕