ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​៧១​ក្បាល​ដែល​ឈ្មួញ​រត់​ព​ន្ឋ​ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​២​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សត្វព្រៃ​ចំនួន​៧១​ក្បាល​ត្រូវ​បាន​បង្ក្រាប​ខណៈ​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត​១​គ្រឿង​បម្រុង​យក​ទៅ​លក់ និង​ចែកចាយ​បន្ត​នៅ​ក្រុងភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផង​ដែរ ។​…

ខេត្តកំពង់ស្ពឺ ៖ សត្វព្រៃ​ចំនួន​៧១​ក្បាល​ត្រូវ​បាន​បង្ក្រាប​ខណៈ​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត​១​គ្រឿង​បម្រុង​យក​ទៅ​លក់ និង​ចែកចាយ​បន្ត​នៅ​ក្រុងភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផង​ដែរ ។ ការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២ ធ្នូ ២០១៥
នៅ​​​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២-៨៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ទី​១(​ដី​ឣំ​បិ​ល​) ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ដែល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ម្នាក់​ឈ្មោះ សួន ភារ​ម្យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​១ ឃុំ​ដងទុង ស្រុក​ស្មាច់​មាន​ជ័យ ខេត្តកោះកុង និង​ម្នាក់​ទៀត​ឈ្មោះ ឈឹ​ន សុ​ភក្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ជី​ខរ ឃុំ​ជី​ខរ ស្រុកស្រែ​ឣំ​បិ​ល​ខេត្ត កោះកុង ព្រមទាំង​ដកហូត​បាន​សត្វព្រៃ​ចំនួន​៧១​ក្បាល មាន​ដូច​ជា ជុំ​ពោ​ច​ចំនួន​៦៤​ក្បាល​, អណ្ដើក​៣​ក្បាល និង ពស់​ចាន់​ល្មម​ចំនូ​ន​៤​ក្បាល និង​មធ្យោបាយ​ដឹក​ជញ្ជូន​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6101 ។

បច្ចុប្បន្ន ទាំង​មនុស្ស រថយន្ត និង​សត្វព្រៃ​ជា​វត្ថុ​តាង ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក និង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕