ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់បន្លែនៅ​ផ្សារលើសៀមរាប​ជិះម៉ូតូទាក់ដៃចង្កូត​ ដួលចូលក្រោម​រថយន្តក្រុមហ៊ុន​រិទ្ឋិមុន្នីកិនស្លា.ប់

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​បុរសម្នាក់បានស្លា.ប់​ភ្លាមៗនៅលើកំណាត់​ផ្លូវជាតិលេខ៦ ​ដោយសារជិះម៉ូតូទាក់​ដៃចង្កូតជាមួយម៉ូតូ​មួយផ្សេងទៀតដួល​ខ្ទាតចូលក្រោម​កង់​ក្រោយរថយន្ត​

ខេត្តសៀមរាប ៖ ​បុរសម្នាក់បានស្លាប់​ភ្លាមៗនៅលើកំណាត់​ផ្លូវជាតិលេខ៦ ​ដោយសារជិះម៉ូតូទាក់​ដៃចង្កូតជាមួយម៉ូតូ​មួយផ្សេងទៀតដួល​ខ្ទាតចូលក្រោម​កង់​ក្រោយរថយន្ត​ខាងស្តំា​បណ្តាលឲ្យកិនស្លាប់ភ្លាមៗតែម្តង​ ។ ឧបទ្ទវហេតុនេះ​បានកើតឡើងនៅ​ម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៧​ វិច្ឆិកា ២០១៥ ​នៅចំណុចភូមិចុងកៅស៊ូ​ សង្កាត់-ក្រុង​សៀមរាប ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​ជនរងគ្រោះដែលស្លាប់​ឈ្មោះ នង ទ្រី ភេទប្រុស ​អាយុ៤៦ឆ្នាំ ​មុខរបរលក់​បន្លែនៅផ្សារ​លើ​ក្រុងសៀមរាប ​មានទីលំនៅក្នុងឃុំសណ្តែក ​ស្រុកបា្រសាទបាគង ​ជិះម៉ូតូ C125 ព៌ណខ្មៅ ​ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ​សៀមរាប 1E 9947 ។​ ចំណែករថយន្តក្រុង​ប្រភេទ៤៥កៅអី ​ជារបស់ក្រុមហ៊ុនដឹកជញ្ជូន​អ្នកដំណើរ “រិទ្ឋិមុន្នី” ​ពាក់ស្លាកព៌ណខៀវ​ ភ្នំពេញ 3C 8565 ។

ក្រោយកើតហេតុ​ អ្នកបើកបររថយន្តមិន​ទាន់ស្គាល់អត្តសញ្ញាណបាន​រត់គេចខ្លួនបាត់ស្រមោល ​ឃាត់ខ្លួនតែព្រូឡាន​ឈ្មោះ ឌុច សុផល ​មានស្រុកកំណើត​នៅខេត្តកំពត ។

សេចក្តីរាយការណ៍បានបន្តថា ​មុនពេលកើតហេតុ​ទំាងម៉ូតូនិងរថយន្តបានបើកក្នុងទិសដៅស្របគ្នា​ពីលិចទៅកើត​ ដែលរថយន្តបើក​ចេញពីស្រុកអូរស្មាច់​ចូលមក​ក្រុងសៀម​រាប លុះមកដល់ចំណុច​កើតហេតុអ្នកបើកម៉ូតូបានជិះទាក់ដៃចង្កូត​ជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត​ បណ្តាលឲ្យដួលចូល​ក្រោមរថយន្តកិន​ស្លាប់ភ្លាមៗតែម្តង ៕