ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ខណ្ឌ​ដូន​ពេញ​ចាប់ខ្លួន​ចោរ​ឆក់​កាបូប​បាន​ម្នាក់​នៅ​ផ្លូវ​នរោត្តម

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​​ម៉ោង​៩ និង​៤០​នាទីយប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅចំណុច​ផ្លូវ​១៧២​កែង​នរោត្តម សង្កាត់​ជ័យ​ជំនះ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌដូនពេញ​បាន​​​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​​ម៉ោង​៩ និង​៤០​នាទីយប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅចំណុច​ផ្លូវ​១៧២​កែង​នរោត្តម សង្កាត់​ជ័យ​ជំនះ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌដូនពេញ​បាន​​​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​ពីជនបរទេស ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​។

​ជនសង្ស័យ​ឈ្មោះ សំ ល័​ក្ខ​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់​ខ្លួន​ គឺជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ឃី​ម អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ។

ពេល​ចាប់ខ្លួន​ជន​សង្ស័យ​បាន​ សមត្ថ​កិច្ច​បាន​ដក​ហូត​​វត្ថុ​តាង​​រួម​មាន ​​ម៉ូតូ​០១​គ្រឿង​ម៉ាកហុងដា​វ៉េវ​អាល់​ហ្វា ព​ណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ និង​​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក NEW PHONE ចំនួន​០១​គ្រឿង៕