ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ​1,1% ក្នុង​រយៈពេល​10​ខែ

8 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​អាហារ​កែ​ច្នៃ​របស់​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ចុះ​ក្នុង​ខែតុលា ធៀប​នឹង​ឆ្នាំទៅ ស្រប​ពេល​ការ​បញ្ជូន​ទំនិញ​ជា​អាហារ​កែ​ច្នៃ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​អាហារ​កែ​ច្នៃ​របស់​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ចុះ​ក្នុង​ខែតុលា ធៀប​នឹង​ឆ្នាំទៅ ស្រប​ពេល​ការ​បញ្ជូន​ទំនិញ​ជា​អាហារ​កែ​ច្នៃ និង​ទីផ្សារ​ធំ​ៗ​បាន​ដើរ​តាម​គន្លង​ដដែល​វិញ ។

យោង​តាម​ក្រសួងកសិកម្ម ស្បៀងអាហារ​និង​កិច្ចការ​ជនបទ​ឲ្យ​ដឹង​ថា ការ​បញ្ជូន​ទំនិញ​ជា​ប្រភេទ​អាហារ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​សម្រេច​បាន​ចំនួន​៥៤៩,៩​លាន​ដុល្លារ​ក្នុង​អំឡុង​ខែតុលា​កន្លង​មក ធ្លាក់​ចុះ​១,៨% បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។

ក្នុង​ខែតុលា ការ​នាំ​ចេញ​នៃ​ផលិតផល​ទាំងអស់​ដែល​ផលិត​នៅ​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​១៥,៨% ។

ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​និង​គ្រឿង​ឧបភោគបរិភោគ គឺ​ដោយសារ​តែ​តួលេខ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន រុ​ស្ស៊ី និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​នៃ​តំបន់​ឈូង​សមុទ្រ​មាន​កម្រិត​តិច​ជាង​មុន ។ ពេល​ទូទាត់​នឹង​កំណើន​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ។

សម្រាប់​ខែតុលា ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​ជាទី​ផ្សារ​គន្លឹះ​បាន​ធ្លាក់​ចុះ​១៨% ឬ​ស្មើនឹង​៩៨,៤៣​លាន​ដុល្លារ ។ ចំណែក​បរិមាណ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​រុ​ស្ស៊ី និង​តំបន់​ឈូង​សមុទ្រ ធ្លាក់​៤៥,២% និង​២២,៧% ។

ការ​នាំ​ចេញ​ផលិតផល​ស្រស់​ៗ និង​សាច់​ស្រស់​បាន​កើនឡើង​០,៣% ឬ​ស្មើនឹង​៩៧,២​លាន​ដុល្លារ ប៉ុន្តែ​បរិមាណ​អាហារ​កែ​ច្នៃ​ធ្លាក់​ចុះ​២,៣% ឬ​ស្មើនឹង​៤៥២,៧​លាន​ដុល្លារ។

ក្រសួង​ឲ្យ​ដឹង​បន្ត​ថា ការ​ធ្លាក់​ចុះ​នៃ​ផ្នែក​អាហារ​កែ​ច្នៃ​ដែល​រាប់​បញ្ចូល​មី ឬ​គុយទាវ ផលិតផល​ទឹកដោះគោ និង​នំ​ធ្វើ​ពី​ម្សៅ​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ​នាំ​ចេញ​សរុប​ទាំងអស់​របស់​ប្រជាជាតិ​មួយ​នេះ ។

ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​១៥,៦% ឬ​ស្មើនឹង​៦៨,៨​លាន​ដុល្លារ ខណៈ​តួលេខ​ចិន​សម្រេច​បាន​៩៦,៥​លាន​ដុល្លារ បាន​កើនឡើង​៣,១% ។ រីឯ​ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ាន និង​អឺរ៉ុប​កើន​៦,៥% និង​១៣,៥% ក្នុង​ខែតុលា ។

ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​អាហារ​កែ​ច្នៃ​បាន​ធ្លាក់​ចុះ​១,១% ធៀប​នឹង​ឆ្នាំទៅ ។ ការ​បញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស សរុប​មាន​ចំនួន​៥,០៦​ប៊ី​លាន​ដុល្លារ ដែល​ធ្លាក់​ចុះ​ពី​អត្រា​៥,១២​ប៊ី​លាន​ដុល្លារ​ដែល​សម្រេច​បាន​កាលពី​ឆ្នាំទៅ ។ ទិន្នន័យ​បង្ហាញ​ថា ការ​នាំ​ចេញ​ផលិតផល​ស្រស់​ៗ​ក៏​ធ្លាក់​ចុះ​១៣,១%​ដែរ ខណៈ​អាហារ​កែ​ច្នៃ​កើនឡើង​១,៥% ។

ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​១១,៦% ខណៈ​បរិមាណ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន និង​សហរដ្ឋអាមេរិក​កើនឡើង​៦,៧% និង​៦,៣% ៕​