ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​២​នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​២​នាក់ នៅ​ខេត្តរតនគិរី

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនជាតិ​វៀតណាម​២​នាក់​បាន​រថយន្ត​ទាំង​ស្រវឹង​ជោគ​ជាំ​រេ​ពេញ​ផ្លូវ​ទៅ​បុក​ម៉ូតូ​ស្មាស់​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លា.ប់​៣​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​រង​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់

ខេត្តរតនគិរី ៖ ជនជាតិ​វៀតណាម​២​នាក់​បាន​រថយន្ត​ទាំង​ស្រវឹង​ជោគ​ជាំ​រេ​ពេញ​ផ្លូវ​ទៅ​បុក​ម៉ូតូ​ស្មាស់​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​៣​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​រង​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុងភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​មាន ១-​ឈ្មោះ មុន សា​រឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ប្តី និង​ជា​អ្នក​បើក​ម៉ូតូ​, ២-​ឈ្មោះ ចាន់ លៀម ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​ប្រពន្ធ និង ៣-​ឈ្មោះ វិត សុវណ្ណ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​កូនចិញ្ចឹម​របស់​ជន​រង​គ្រោះ​ទាំង​២ ។ ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ដែល​រង​របួសធ្ងន់​-​ស្រាល​ជា​ជនជាតិ​វៀតណាម នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​វៀតណាម​២​នាក់​បើករថយន្ត​១​គ្រឿង​ម៉ាក TRITON ពណ៌​កណ្ដុរ​ល្មែះ ពាក់​ស្លាក​លេខ រតនគិរី 2A-0380 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​រេ​ពេញ​ផ្លូវ​សង្ស័យ​ស្រវឹង​ជោគ​ជាំ ស្រាប់តែ​ដល់​កន្លែង​កើតហេតុ​ក៏​រេ​ចង្កូត​បម្រុង​ធ្លាក់​ផ្លូវ​ក៏​បួង​ចង្កូត​មក​វិញ​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់ រី​វ៉ូ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ រតនគិរី 1C-2287 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​នៅ​ក្នុង​រថយន្ត​​២​នាក់​រង​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនជាតិ​វៀតណាម​២​នាក់​ដែល​រង​របួសធ្ងន់ និង​ស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕