ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២០ វិច្ឆិកា នេះ កម្មកររោងចក្រចំនួន៤ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្នុងតំបន់ 7NG ប្រហែល៣៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ ត្រូវបានរដ្ឋបាលរោងចក្រដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល និងមន្ទីរពេទ្យព្រែកអញ្ចាញ ស្រុកមុខកំពូល។
រោងចក្រទាំង៤ដែលមានកម្មករដួលសន្លប់ រួមមាន ១-រោងចក្រទ្រីមថយ ២-រោងចក្រជីនវីន, ៣-រោងចក្រខេមតេកាង និង៤-រោងចក្រខេមបូនីសូល។ រោងចក្រទាំង៤មានកម្មករធ្វើការសរុប៣.៤៧២នាក់៕



ចែករំលែកព័តមាននេះ