ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ស្លា.ប់​ម្តាយ​ចែក​កេរ្តិ៍អស់ហើយ ​ចុង​ក្រោយ​បង​បងរួម​គ្នា​ប្តឹង​ដណ្តើម​យក​ដី​ពី​ប្អូន​ពៅ

2 ឆ្នាំ មុន
  • តាកែវ

តាកែវ ៖ រឿងរ៉ាវ​ដែល​មិន​គួរ​អោយ​កើត​មួយ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​បង​ៗ​ដែល​បាន​ទទួល​ចំណែក​កេរ្តិ៍​មរ​ត៌​ពី​ម្តាយ​ខ្លួន​រួចរាល់​អស់ហើយ តែ​ចុង​ក្រោយ​បែរជា​នាំ​គ្នា​មក​ប្ដឹង​ដណ្ដើម​យក​ដី​កេរ្តិ៍​ដែល​ម្ដាយ​បន្សល់​ទុក​ឱ្យ​ប្អូន​ពៅ​ទៅ​វិញ ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​អ្នកស្រី​ជុំ​ស្រី​អូន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង…

តាកែវ ៖ រឿងរ៉ាវ​ដែល​មិន​គួរ​អោយ​កើត​មួយ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​បង​ៗ​ដែល​បាន​ទទួល​ចំណែក​កេរ្តិ៍​មរ​ត៌​ពី​ម្តាយ​ខ្លួន​រួចរាល់​អស់ហើយ តែ​ចុង​ក្រោយ​បែរជា​នាំ​គ្នា​មក​ប្ដឹង​ដណ្ដើម​យក​ដី​កេរ្តិ៍​ដែល​ម្ដាយ​បន្សល់​ទុក​ឱ្យ​ប្អូន​ពៅ​ទៅ​វិញ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​អ្នកស្រី​ជុំ​ស្រី​អូន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ជា​ប្រពន្ធ​របស់​អ៊ុ​ក ម៉ៅ បាន​រៀបរាប់​ថា គាត់​បាន​រៀប​ការ​ជាមួយ​ឈ្មោះ អ៊ុ​ក​ម៉ៅ នៅ​ចន្លោះ​ឆ្នាំ 2014 និង​បាន​រស់នៅ​ជាមួយ​ម្ដាយក្មេក​ចាប់តាំងពី​ពេល​នោះ​មក រហូត​ដល់​ថ្ងៃ​ដែល​ម្ដាយក្មេក​ស្លាប់​ទៅ ប៉ុន្តែ​អ្វី​ដែល​គាត់​ដឹង គឺ​បងថ្លៃ​របស់​គាត់​សុទ្ធតែ​បាន​ទទួល​ចំណែក​កេរ្តិ៍​ដី​ពី​ម្ដាយ​គ្រប់​គ្រប់​គ្នា​អស់ហើយ មុន​ពេល​ដែល​ម្ដាយក្មេក​របស់​គាត់​ស្លាប់​ក្នុង​នោះ​ផង​ដែរ​ដី និង​ផ្ទះ​របស់​ប្ដី​របស់​គាត់​ក៏​ម្ដាយក្មេក​បាន​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​ប្តី​របស់​គាត់​កាន់កាប់​បន្ត​ផង​ដែរ ។

ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រោយ​ពី​ម្ដាយក្មេក​របស់​គាត់​បាន​ស្លាប់​គាត់​ត្រូវ​បាន​បង​បងថ្លៃ​របស់​គាត់​នាំ​គ្នា​ប្ដឹង​ទៅ​តុលាការ​មក​ទាមទារ​ដណ្ដើម​យក​ដី​កេរ្តិ៍​ដែល​ម្ដាយក្មេក​របស់​គាត់​បន្សល់​ទុក​ឱ្យ​ប្ដី​របស់​គាត់​ទៅ​វិញ ខណ​:​ដែល​សព្វថ្ងៃ​ប្ដី​របស់​គាត់​កំពុង​រស់នៅ​ឯ​ប្រទេស​អូស្ត្រាលី​ឯណោះ ។

អ្នកស្រី​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​4 ស្រាប់តែ​បង​បងថ្លៃ​របស់​គាត់​ដែល​មាន​ជួល​មេធាវី​ជា​តំណាង​អាណត្តិ​ផង​នោះ​បាន​មក​ធ្វើការ​ទាមទារ​យក​ដី​របស់​គាត់​ទាំង​កម្រោល ហើយ​យកពាក្យ​តុលាការ​ព្រះរាជអាជ្ញា​មក​គម្រាម​គាត់​ទៀត​ផង ។ តែ​ការ​គំរាមរ​បស់បង​ៗ​របស់​គាត់​និង​មេធាវី​គាត់​មិន​បាន​ខ្លាចរអា​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​ភូមិ​ឃុំ​មិន​ចូលរួម​ជាមួយ​ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ​បានដឹង​ហើយ​ថា ដី​ដែល​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ គឺ​ម្ដាយក្មេក​របស់​គាត់​បាន​ធ្វើ​លិខិត​ផ្ទេរ​សិ​ទ្ទ​ប្រគល់​ឱ្យ​ប្ដី​គាត់​អស់ហើយ ។

ដោយឡែក បង​បងថ្លៃ​ស្រី​ទាំង​៣​នាក់ របស់​អ្នកស្រី​ជុំ​ស្រី​អូន ដែល​មានឈ្មោះ អ៊ុ​ក ណា​រី​ម អ៊ុ​ក ណា​រ៉ា និង​អ៊ុ​ក​ច​ន្ថា ដែល​ជា​អ្នក​ប្តឹង​ទាមទារ​កេរ្តិ៍​មរ​ត​ក៌​ពី​ប្អូនប្រុស​ពៅ​របស់​ខ្លួន​អ៊ុ​ក ម៉ៅ ដំបូង​ឡើយ គឺ​យល់ព្រម​ផ្តល់​បទ​សំភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​យើង ប៉ុន្តែ​ក្រោយមក​ទំនងជា​មាន​អ្នក​បញ្ចេះ​ក៏​បដិសេធ​មិន​សំភាសន៍​វិញ ។

ពាក់ព័ន្ធ​នឹង​ចម្រូងចម្រាស​ដណ្ដើម​ដី​កេរ្តិ៍​មរ​ត​ពី​ខ្មោច​ម្ដាយ​នេះ​ដែរ​លោក​មេ​ភូមិ​ព្រៃ​ញឹក​បាន​រៀបរាប់​ប្រាប់​ថា មុន​ពេល​ដែល​អ្នកស្រី​អ៊ី​ង​សា​រុន ស្លាប់​ទៅ គឺ​គាត់​បាន​ធ្វើ​លិខិត​ផ្ទេរ​ដី​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ទៅ​ឱ្យឈ្មោះ​អ៊ុ​ក​ម៉ៅ ជា​កូនប្រុស​ពៅ​របស់​គាត់​ដែល​មាន​រូប​គាត់​ជា​មេ​ភូមិ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ដឹង​ឮ និង​លោក​មេឃុំ​ក៏​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ដូច​គ្នា ។

លោក​មេ​ភូមិ​បន្ត​ថា ស្រាប់តែ​កាលពី​ព្រឹក​ថ្ងៃ​ទី 4 បង​បង​របស់​ឈ្មោះ​អ៊ុ​ក ម៉ៅ បាន​នាំ​មេធាវី​មក​ប្រុង​ធ្វើការ​ចូល​ទៅ​វាស់វែង​ដី​របស់​ឈ្មោះ អ៊ុ​ក ម៉ៅ តែ​ប្រពន្ធ​អ៊ុ​ក​ម៉ៅ មិន​អនុញ្ញាត​ឲ្យ​ចូល​ផ្ទះ​របស់​គេ​នោះ​ទេ ។ ហើយ​អ្វី​ដែល​គាត់​បានដឹង គឺ​ត្រឹម​ថា ដី​មួយ​កន្លែង​នេះ គឺ​ឈ្មោះ​អ៊ី​ង​សា​រុន បាន​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​កូនប្រុស​ឈ្មោះ​អ៊ុ​ក ម៉ៅ ជា​អ្នកកាន់កាប់​បាត់​ទៅ​ហើយ (​ដែល​សព្វថ្ងៃ​អ៊ុ​ក​ម៉ៅ កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​) ដែល​សាក្សី​ដឹង​ឮ ក្នុង​ពេល​នោះ​ក៏​មាន​បងស្រី​របស់​ឈ្មោះ អ៊ុ​ក ម៉ៅ ចូលរួម​ធ្វើ​ជា​សាក្សី​ដែរ គឺ​ឈ្មោះ អ៊ុ​ក​ណា​រី ។ ពេល​នេះ អ្វី​ដែល​លោក​ដឹង គឺ​ឈ្មោះ​អ៊ុ​ក​ណា​រី និង​បង​បង​ឯទៀត​ក៏​បាន​រួម​គ្នា​ប្តឹង​ដណ្ដើម​យក​ដី​កេរ្តិ៍​ពី​ប្អូនប្រុស​ពៅ​នេះ​ដែរ ។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា ដរាបណា​លោក​នៅ​មានជីវិត និង​ធ្វើ​ជា​មេ​ភូមិ​នៅ​ទី​នេះ គឺ​លោក​មិន​លក់​ឧត្តមគតិ​ក្បត់​ឆន្ទៈ​របស់​ខ្លួន​នោះ​ទេ ។ គឺ​លោក​សូម​ត្រឹមតែ​ភាព​យុត្តិធម៌​តែ​ប៉ុណ្ណោះ បើ​ទោះជា​រឿង​នេះ​ជា​រឿង​ដណ្ដើម​កេរ្តិ៍​មរ​ត​ក៌​គ្នា​ក៏​ដោយ លោក​នៅ​តែ​ឈរ​ជា​ជំហរ​រឹង​មាំ​ដដែល​មិន​ចូលរួម​ជាមួយ​មេធាវី​ដែល​ប្រុង​ចុះ​មក​វាស់ដី​របស់​អ៊ុ​ក​ម៉ៅ​ឡើយ ។

ចំណែកឯ​លោក​ខៀវ បុត មេឃុំ​ខ្វាវ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តែ​លោក​បាន​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​លោក​សង្ឃឹមថា យុត្តិធម៌ និង​មាន​សម្រាប់​ជន​រង​គ្រោះ​ដែល​ជា​អ្នក​ទទួល​សិទ្ធិ ។

តាម​ការ​អះអាង​របស់​អ្នកស្រី​ជុំ​ស្រី​អូន​បាន​បញ្ជាក់​ថា បង​បងថ្លៃ​របស់​គាត់​បាន​លក់​ដី​ដែល​ម៉ែក្មេក​ចែក​អោយ​អស់ហើយ ទើប​ចុង​ក្រោយ​នាំ​គ្នា​មក​ប្តឹង​ដណ្តើម​យក​ដី​កេរ្តិ៍​របស់​ប្តី​ដែល​គាត់​កំពុង​រស់នៅ​សព្វ​ថ្ងៃនេះ ។ អ្នកស្រី​សង្ឃឹមថា បើ​ទោះជា​ប្តឹង​គ្នា​ឡើង​ដល់​ណា​ក៏​អ្នកស្រី​សុំ​ត្រឹម​យិ​ត្តិ​ធម៌​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ