ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​មមើរ​ទាញ​កាំបិត​ផ្គាក់​កា.ប់​ប្អូនជីដូនមួយ​របួសធ្ងន់

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​អះអាង​ថា ខ្លួន​យល់សប្តិ​អាក្រក់​មមើរ​មមាយ​មិនដឹង ក៏​ទាញ​កាំបិត​ផ្គាក់​ពី​ក្បាល​ដំណេក​ចេញពី​ក្នុងផ្ទះ​របស់​ខ្លួន ទៅ​កា.ប់​ប្អូនជីដូនមួយ​ចំនួន​២​កាំបិត​ដែល​កំពុង​ដេក​លក់​នៅ​ក្នុងផ្ទះ​រង​របួសធ្ងន់ ទើប​ដឹងខ្លួន​វិញ ។ ហេតុការណ៍​នេះ​កើត​ឡើង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ វិច្ឆិកា ស្ថិត​នៅ​ចំណុច​បរិវេណ​ឡឥដ្ឋ ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​

ខេត្តកណ្តាល ៖ បុរស​ម្នាក់​អះអាង​ថា ខ្លួន​យល់សប្តិ​អាក្រក់​មមើរ​មមាយ​មិនដឹង ក៏​ទាញ​កាំបិត​ផ្គាក់​ពី​ក្បាល​ដំណេក​ចេញពី​ក្នុងផ្ទះ​របស់​ខ្លួន ទៅ​កាប់​ប្អូនជីដូនមួយ​ចំនួន​២​កាំបិត​ ដែល​កំពុង​ដេក​លក់​នៅ​ក្នុងផ្ទះ​រង​របួសធ្ងន់ ទើប​ដឹងខ្លួន​វិញ ។ ហេតុការណ៍​នេះ​កើត​ឡើង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ វិច្ឆិកា ស្ថិត​នៅ​ចំណុច​បរិវេណ​ឡឥដ្ឋ ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ បូ​រ៉ា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ​ជាមួយ​គ្នា ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​កាន់ ឈឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ (​រង​របួសធ្ងន់​) ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាំង​យប់ ។

 ជនសង្ស័យ​ឱ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១១ វិច្ឆិកា នោះ ក្រោយ​ពី​ហូ​បាយ​ល្ងាច​ហើយ ខ្លួន​បានឱ្យ​ប្រពន្ធ​កោសខ្យល់​ឱ្យ ហើយ​ក៏​សម្រាន្ត​លក់​នៅ​ក្នុងផ្ទះ​ទៅ ។ លុះដល់​ម៉ោង​១១ និង​៣០​នាទី​យប់ ជនសង្ស័យ​ឈ្មោះ​សុខ បូ​រ៉ា បាន​មមើរ​យល់សប្តិ​អាក្រក់​ឃើញ​ថា មាន​យោធា​មក​បាញ់​គ្នា​នៅ​ក្នុង​បរិវេណ​ឡឥដ្ឋ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់ ។

ក្នុង​ពេល​នោះ ខ្លួន​បាន​ទាញ​កា​បិត​ផ្គាក់​ពី​ក្បាល​ដំណេក​ដើរ​ចេញពី​ក្នុងផ្ទះ​ខ្លួន​យ៉ាង​លឿន បាន​ទៅ​កាប់​ជន​រង​គ្រោះ ដែល​កំពុង​ដេក​លក់​នៅ​គ្រែ​ផ្ទះ​ជិត​ផ្ទះ​ចំនួន​២​កាំបិត ដោយ​ក្នុង​យល់សប្តិ​ឃើញ​ថា ជន​រង​គ្រោះជា​ខ្មោច ទើប​ជនសង្ស័យ​កាប់​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង ទើប​ជនសង្ស័យ​ដឹងខ្លួន​ឡើង​ថា ខ្លួន​យល់សប្តិ​អាក្រក់​កាប់​ខ្មោច គឺ​មិន​មាន​ចេតនា​ទៅ​កាប់​ប្អូនជីដូនមួយ​របស់​ខ្លួន​ឡើយ ។

ហើយ​គេ​នាំ​គ្នា​ជួយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ពេទ្យ​ទាំង​យប់​នោះ លុះដល់​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ជនសង្ស័យ​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្តង ។