ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុស​មុន​នេះ​បន្តិច

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ទៀត​ថា គិតត្រឹម​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៥ នេះ ​សាក​សព​នារីរងគ្រោះ​ដែលបាត់​ខ្លួន ​ដោយត្រូវជនសង្ស័យប៉ងរំលោ.ភ រួច​វាយទម្លាក់​ទឹកស្ទឹង​នោះ​ ត្រូវក្រុមគ្រួសារ​ប្រទះ​ឃើញ​ហើយ​​​​នៅ​ចំណុច​ស្ទឹងសង្កែត្រើយ​ខាងលិច ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​១គីឡូម៉ែត្រ​ ស្ថិត​​ក្នុងភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ទៀត​ថា គិតត្រឹម​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៥ នេះ ​សាក​សព​នារីរងគ្រោះ​ដែលបាត់​ខ្លួន ​ដោយត្រូវជនសង្ស័យប៉ងរំលោភ រួច​វាយទម្លាក់​ទឹកស្ទឹង​នោះ​ ត្រូវក្រុមគ្រួសារ​ប្រទះ​ឃើញ​ហើយ​​​​នៅ​ចំណុច​ស្ទឹងសង្កែត្រើយ​ខាងលិច ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​១គីឡូម៉ែត្រ​ ស្ថិត​​ក្នុងភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុង​​បាត់​​ដំបង ។

ប្រភព​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ​កាលពី​​ព្រឹក​ថ្ងៃ​ដដែល នេះ និង​ស្តាប់​ពី​ចម្លើយ​សារភាព​ជាក់​លាក់​​​​រួចមក បាន​សន្និ​ដ្ឋាន​ថា នារី​រង​គ្រោះ​អាច​ស្លាប់​នៅ​ក្នុង​ទឹកស្ទឹង​សង្កែ​​ហើយ ទើប​​កម្លាំង​សមត្ថកិច្ច​​ស្រុក​សង្កែ​, កម្លាំង​ក្រុង​បាត់​ដំបង​, កម្លាំង​ស្រុក​ឯក​ភ្នំ និង​កម្លាំង​ស្នងការ​ខេត្ត រួម​ទាំង​សាច់ញាតិ​នារី​រង​គ្រោះ បាន​ចេញ​ស្វែងរក​សាកសព​​នាងឆាំ ស្រីរ័ត្ន តាម​ដងស្ទឹង​សង្កែ ដោយ​ខ្លះ​ជិះ​កាណូត ខ្លះ​ស្វែងរក​លើគោក​តាម​មាត់​ស្ទឹង ​។

គួររំលឹកថា ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា