ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ដែក​ពីលើ​ការដ្ឋាន​សំណង់​​ក្នុង​ស្តាត​​អូ​ឡាំ​ពិ​ក​​ចំ​រថយន្ត​​មួយ​គ្រឿង

9 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​វិ​ច្ឆិ​កា ២០១៥ នេះ​ មាន​ករណី​ធ្លាក់​ដែក​ប្រវែង​ជាង​៣​តឹក ពីលើ​ការដ្ឋាន​សំណង់​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក

​​រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​វិ​ច្ឆិ​កា ២០១៥ នេះ​ មាន​ករណី​ធ្លាក់​ដែក​ប្រវែង​ជាង​៣​តឹក ពីលើ​ការដ្ឋាន​សំណង់​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​បណ្តាល​ត្រូវ​រថយន្ត​អ្នកដំណើរ​រង​ការ​ខូច​ខាត​ ​​​​សំណាង​​ណាស់​​ដែល​ការ​ធ្លាក់​ដែក​នេះ​​​មិន​ត្រូវ​ចំមនុស្ស​ ​បើ​ធ្លាក់​ចំ​មនុស្ស​វិញ​​​មិន​ដឹង​ជា​យ៉ាង​ណានោះទេ ។

ក្រោយ​​​​កើតហេតុ​ អ្នក​ទទួលខុស​ត្រូវការ​សាងសង់​​បាន​សង​ទៅ​ភាគី​​ខាង​រថយន្ត​​​ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច​នោះ​ចំនួន​៤០០​ដុល្លារ ​ដើម្បី​​បញ្ចប់​បញ្ហា​ ។

គួ​រ​រំឭក​ដែរថា ​កាលពី​​ឆ្នាំ​២០១៤ ​​កន្លងទៅ ក៏​មាន​ករណី​ធ្លាក់​ដែក​ប្រវែង​ជាង​៤​ម៉ែត្រ​ពីលើ​ការ​ដ្នា​ន​សំណង់​នោះ​ម្តង​ដែរ ។ កាលនោះ​បាន​ធ្លាក់​​ដែក​ត្រូវចំក្បាល​​ស្ត្រី​ម្នាក់​​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូន​បណ្តាល​ឲ្យ​ស្លាប់​​នៅ​​នឹង​កន្លែង​កើតហេតុ​ ។ ​ពេល​នោះ​​ក្រុម​​ហ៊ុន​សាង​សង់​​បាន​សង​សំណង​ទៅ​ជន​រង​គ្រោះ​ចំ​នួ​៥​ម៉ឺន​ដុល្លារ ។ ​ហើយ​​ក៏​មាន​ការ​​ចាប់ខ្លួន​មេការ​ខ្មែរនិង​ចិន​នាំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ៕