ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​ដឹកស៊ីម៉ង់​ត៍​​កិន​ម៉ូតូ​វ៉េវ​១​គ្រឿង​ខ្ទេច ​សំណាង​ម្ចាស់​លោត​​ចេញ​​ទាន់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ម៉ូតូ​ម៉ាក​ហុងដា​​វ៉េវ​​​១​គ្រឿង បាន​រង​ការ​​ខូចខាត​ទាំងស្រុង ក្លាយទៅជា​ដែក​​អេ​ត​ចាយ ដោយសារ​​ត្រូវរថយន្ត​​ហ៊ី​យ៉ា​​ន់​​ដាយ​ដឹក​ស៊ីម៉ង់​ត៍​​១​គ្រឿង បើក​​បុក​​និង​​កិន​ទាំង​កំរោល ខណៈ​​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​​គ្នា ។ បន្ទាប់​មក​ ​ម៉ូតូ​នោះ​បាន​បើក​ឆ្លង​ផ្លូវ ប៉ុន្តែ​ជា​សំណាង​ល្អ អ្នក​ជិះ​ម៉ូតូ​បាន​លោត​ចេញ​ទាន់ កុំ​អី​ត្រូវ​​រថយន្ត​កិន​សំប៉ែត​ដូច​ចេកចៀន​ស្លា.ប់​បាត់​​ទៅ​ហើយ ។ ក្រោយ​

រាជធានី​ភ្នំពេញ ​៖ ម៉ូតូ​ម៉ាក​ហុងដា​​វ៉េវ​​​១​គ្រឿង បាន​រង​ការ​​ខូចខាត​ទាំងស្រុង ក្លាយទៅជា​ដែក​​អេ​ត​ចាយ ដោយសារ​​ត្រូវរថយន្ត​​ហ៊ី​យ៉ា​​ន់​​ដាយ​ដឹក​ស៊ីម៉ង់​ត៍​​១​គ្រឿង បើក​​បុក​​និង​​កិន​ទាំង​កំរោល ខណៈ​​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​​គ្នា ។ បន្ទាប់​មក​ ​ម៉ូតូ​នោះ​បាន​បើក​ឆ្លង​ផ្លូវ ប៉ុន្តែ​ជា​សំណាង​ល្អ អ្នក​ជិះ​ម៉ូតូ​បាន​លោត​ចេញ​ទាន់ កុំ​អី​ត្រូវ​​រថយន្ត​កិន​សំប៉ែត​ដូច​ចេកចៀន​ស្លាប់​បាត់​​ទៅ​ហើយ ។ ក្រោយ​ពេល​​កើតហេតុ​ខាង​ភាគី​រថយន្ត​បង្ក បាន​ចេញ​​សំណង​ទៅ​ម្ចាស់​ម៉ូតូ​ចំនួន​១៥០​ដុល្លារ ជា​ការ​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ​តែ​ម្ដង​។

​ហេតុ​ការណ៍នេះ​​ កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រសៀល​​ថ្ងៃ​ទី​៩ វិច្ឆិកា ​២០១៥ នៅ​លើ​កំណាត់មហាវិថី​សហព័ន្ធ
​រុ​ស្ស៊ី ត្រង់​ចំណុច​ដង​​នង្គ័លមុខ​បុរី​ព្រី​ន​ថោ​ន ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​​ភ្នំពេញ ​។

រថយន្ត​បង្ក​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ខៀវ ពាក់​ស្លា​លលេ​ខ​ក្រុងព្រះសីហនុ​ 3A-0797 ចំណែក​ម៉ូតូម៉ាក​វ៉េវកញ្ចាស់ ហើយ​ទាំង​អ្នក​បើក​បររថយន្ត ​និង​អ្នក​ជិះម៉ូតូ​មិន​បាន​ប្រាប់​ពី​ឈ្មោះរបស់​ខ្លួន​ឡើយ ។

តាម​​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​បាន​បើកបរ​ធ្វើ​ដំណើរក្នុង​ទិស​ដៅ​ពីលិចទៅ​កើត ចំណែក​រថយន្ត​បើកបរ ក្នុង​ទិស​ដៅ​ពីលើ​តទៅ​លិចបញ្ច្រាស់ទិស​គ្នា ។ លុះ​ពេល​ទៅ​ដល់​ត្រង់ចំណុច​កើតហេតុ ម៉ូតូ​បាន​​បត់​ឆ្លងផ្លូវធ្វើ​ឱ្យ​​រថយន្ត​វាក់​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បាន​បុក​​​កិន​ម៉ូតូ​ទាំង​កំរោល ​បណ្ដាល​ឱ្យ​ម៉ូតូ​នោះ រង​ការ​ខូចខាត​ក្លាយទៅជា​​ដែក​អេ​ត​​ចាយ ខណៈនោះ​សំណាង​ល្អ ។

​អ្នក​បើកបរ​ម៉ូតូបាន​​លោត​​ចេញ​​ទាន់ ទើប​គ្មាន​គ្រោះថ្នាក់ បន្ទាប់​មក​ភាគី​ទាំង​ពីរ​បានសម្រុះសម្រួល​គ្នា រយៈពេល​ប្រមាណ​​១​ម៉ោង ទើប​ត្រូវរ៉ូវ​គ្នា​ដោយ​ខាង​ភាគី​ម្ចាស់​រថយន្តបាន​ចេញ​សំណងចំនួន​១៥០​ដុល្លារ ទៅឱ្យ​​​ភាគី​ម្ចាស់​ម៉ូតូ​​ជា​ការ​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ​នោះ​​តែ​ម្ដង ។