ខេត្តព្រះសីហនុ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងថា បុរសចំណាស់ជនជាតិអង់គ្លេសម្នាក់បានត្រូវបុគ្គលិកផ្ទះសំណាក់អាបាសា ប្រទះឃើញស្លាប់នៅក្នុងបន្ទប់លេខ៣ បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ តុលា ២០១៥ ។
សេចក្តីរាយការណ៍បានស្រង់សម្តីសមត្ថកិច្ចបញ្ជាក់ទៀតថា បុរសចំណាស់ឈ្មោះ SHAR LAND JHON TAEVOR អាយុ៥៩ឆ្នាំរូបនេះ កាន់លិខិតឆ្លងដែនលេខ0990002095 និងស្លាប់ដោយសារគំាងបេះដូង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ