ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​នៅ​ជិត​នាគ​បា.ញ់​ទឹក ក្រោយ​ក្រសួងបរិស្ថាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ តុលា ២០១៥ នៅ​ម្តុំ​នាគ​បា.ញ់​ទឹក ច្រក​ផ្លូវឌឿងហែម ក្រោយ​ក្រសួងបរិស្ថាន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ តុលា ២០១៥ នៅ​ម្តុំ​នាគ​បាញ់​ទឹក ច្រក​ផ្លូវឌឿងហែម ក្រោយ​ក្រសួងបរិស្ថាន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ឮ​សូរ​សំឡេង​ទុ​ស្សេ​ខ្សែភ្លើង បន្ទាប់​មក​ក៏​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នេះ ដែល​នៅ​ពេល​នេះ​ម៉ោង​១ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ តុលា ២០១៥ ក្រុម​ពន្លត់​អគ្គិភ័យ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​៧០%​ទៅ​៨០%​ហើយ ប៉ុន្តែ​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​តែ​ព្យាយាម​បាញ់​ទឹក​ពន្លត់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​រលត់​ទាំងស្រុង និង​កុំឱ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដទៃ​ទៀត ។

នៅ​ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​មាន​វត្តមាន​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ, លោក​អធិការ​នគរបាល​ខណ្ឌចំការមន ព្រមទាំង​ថ្នាក់ដឹកនាំ​ខណ្ឌ និង​ក្រុង​មួយ​ចំនួន​ទៀត​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ ។

រហូត​មក​ទល់​ម៉ោង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ឆេះ​នេះ​បណ្តាល​មក​អ្វី​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាតនៅ​ឡើយ​ដែរ ៕

ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ