ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខំ​រកស៊ី គិតតែ​ផឹកស្រា លុះ​ប្រពន្ធ​សុំ​លែង ឈឺចិត្ត​ចង​.​ក​បញ្ចប់ជីវិត

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ព្រោះតែ​ប្រពន្ធ​សុំ​លែង បាន​សម្រេចចិត្ត​គិត​ខ្លី​យក​ខ្សែ​នីឡុង​ចង​នឹង​រនង​ផ្ទះ​ចង​.​ក​សម្លា.ប់​ខ្លួន បង្ក​ឱ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ តុលា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ក្រសាំង ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ព្រោះតែ​ប្រពន្ធ​សុំ​លែង បាន​សម្រេចចិត្ត​គិត​ខ្លី​យក​ខ្សែ​នីឡុង​ចង​នឹង​រនង​ផ្ទះ​ចង​.​ក​សម្លាប់​ខ្លួន បង្ក​ឱ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ តុលា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ក្រសាំង ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ប៉ូ​ក សង្ហា អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ចំនួន​២​នាក់  ។

ប្រភព​បន្ត​ថា បុរស​រូប​នេះ​ស្រលាញ់​ប្រពន្ធ​ណាស់ ហើយ​ក៏​ខិតខំ​រកស៊ី​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​ទើបតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បុរស​រូប​នេះ ស្រាប់តែ​ប្រែប្រួល​លែង​ខំ​រកស៊ី ខំ​តែ​ផឹកស៊ី​មួយ​ថ្ងៃ​ៗ​ស្រវឹង​រហូត ពេល​ប្រពន្ធ​ស្តីថា ក៏​ខឹង​ដើរ​គេច​បាត់​ពី​ផ្ទះ ហើយ​ពេល​ខ្លះ​ក៏​ឈ្លោះ​ជាមួយ​ប្រពន្ធ រហូត​ដល់​កើត​មាន​អំពើ​ហិង្សា​ថែម​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ឳ​ពុក​ម្តាយ​-​បងប្អូន និង​ប្រពន្ធ​ស្តីថា ណែនាំ​មិន​ស្តាប់ ទើប​ប្រពន្ធ​ប្រកាស​ទាមទារ​សុំ​លែងលះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ចាប់តាំងពី​ឮ​ប្រពន្ធ​សុំ​លែង​មក បុរស​រូប​នេះ​ក៏​ព្យាយាម​ទៅ​សុំ​សម្រុះសម្រួល​គ្នា​ជាមួយ​ប្រពន្ធ​វិញ ប៉ុន្តែ​ខំ​លួង​ប្រពន្ធ​យ៉ាងណា ក៏​ប្រពន្ធ​មិន​ព្រម ទើប​ធ្វើ​ឱ្យ​បុរស​រូប​នេះ​តូចចិត្ត​លែង​ផឹក​លែង​ស៊ី មួយ​ថ្ងៃ​ៗ​គិតតែ​អង្គុយ​សំកុក​មិន​មាត់​មិន​.​ក ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ មនុស្ស​ក្នុងផ្ទះ​ម្នាក់​ៗ រវល់​តែ​ការងារ​រៀង​ៗ​ខ្លួន មិន​បាន​ចាប់​អារ​ម្ម​ណ៌​មើល​ទេ ។

លុះ​ពេល​បាត់​បុរស​រូប​នេះ​ក៏​សួរ​គ្នា តែ​គ្មាន​អ្នក​ណា​បានឃើញ ក៏​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ដេក​​បាត់​ទៅ​ហើយ ទើប​មានការ​ផ្អើល​ឆោឡោ​តែ​ម្តង ។