ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​Hackers​ដាក់​ទិស​ដៅ​វាយប្រហារ​ធនាគារ​តាម​អន​ឡាញ​របស់​ថៃ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រព័ន្ធ​សន្តិសុខ​អីុន​ធើ​រ​ណេ​ត របស់​ថៃ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដោយសារ​តែ​ថៃ​ជាប់​នៅ​ក្នុង​ចំណោម​ទិស​ដៅ​លំដាប់​កំពូល​លើ​ពិភពលោក​ចំពោះ​ការ​វាយប្រហារ​ធនាគារ​តាម​អន​ឡាញ ក៏​ដូច​ជា​បង្ក​មេរោគ

ប្រទេស​ថៃ ៖ ប្រព័ន្ធ​សន្តិសុខ​អីុន​ធើ​រ​ណេ​ត របស់​ថៃ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដោយសារ​តែ​ថៃ​ជាប់​នៅ​ក្នុង​ចំណោម​ទិស​ដៅ​លំដាប់​កំពូល​លើ​ពិភពលោក​ចំពោះ​ការ​វាយប្រហារ​ធនាគារ​តាម​អន​ឡាញ ក៏​ដូច​ជា​បង្ក​មេរោគ ឬ​ធ្វើ​ឲ្យ​រអាក់រអួល​នៃប្រតិបត្តិ​ការ​លក់​តាម​ម៉ាស៊ីន​ឆូត​កាត ក៏​ដូច​ជា​ការ​ព្រមាន​ដល់​ក្រុមហ៊ុន​សន្តិសុខ​បណ្តាញ​សូ​ហ្វែ​រ​Trend Micro Inc របស់​ជប៉ុន​ជាដើម ។

លោក Dhanya Thakkar អគ្គ​នាយ​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ថ្លែង​ថា «​ការ​កើនឡើង​នៃ​អ្នក​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​ប្រទេស​ថៃ​ជា​សញ្ញា​ដែល​អនុញ្ញាត​ឲ្យ​ពួក​ជន​ទុច្ចរិត​(Hackers) អាច​មានឱកាស​កាន់តែ​ច្រើន​នៅ​ក្នុង​ការ​វាយប្រហារ​សកម្មភាព​ផ្សេង​ៗ​របស់​បណ្តា​ធនាគារ​ដែល​ប្រតិបត្តិការ​តាម​បណ្តាញ​អន​ឡាញ​របស់​ប្រជាជាតិ​មួយ​នេះ » ។

នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​២ ការ​ចម្លង​មេរោគ​ដល់​ធនាគារ​ដែល​ប្រកប​អាជីវកម្ម​តាម​អន​ឡាញ​នៅ​ប្រទេស​ថៃ​ស្មើនឹង​៣%​នៃ​ការ​ឃើញ​នៅ​លើ សកលលោក ។

វី​វុ​ស Malware ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​ឲ្យ​រអាក់រអួល និង​រំខាន​ដល់​ប្រព័ន្ធ​សូ​ហ្វែ​រ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ ឬ​ការ​ប្រមែប្រមូល​ព័ត៌មាន​នានា ក៏​ដូច​ជា​ការ​ទទួល​បាន​នូវ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​កុំព្យូទ័រ​ឯកជន​ផង​ដែរ ។

គិត​ចាប់ពី​ថ្ងៃ​៣០​មិថុនា​មក ប្រទេស​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​បណ្តា​ប្រជាជាតិ​ដែល​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ទាំង​១០​ចំពោះ​ការ​ចម្លង​មេរោគ​ដល់​សូ​ហ្វែ​រ​ម៉ាស៊ីន​ឆូត​កាត ឬ​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows XP ហួស​សម័យ ។

ជាង​នេះ​ទៅ​ទៀត ថៃ​ក៏​បាន​ជាប់​លំដាប់​លេខ​រៀង​ទី​៧​ដែរ​គឺ​ស្មើនឹង​៣%​នៃ​ការ​ចម្លង​មេរោគ​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន​ឆូត​កាត ។

ចំណែក​បណ្តា​ប្រទេស​ដែល​ជាប់​លំដាប់​លេខ​រៀង​ជា​បន្តបន្ទាប់​នោះ​រួម​មាន សហរដ្ឋអាមេរិក​(៣៧%) ប្រេ​ស៊ី​ល​(១០%) កោះ​តៃវ៉ាន់​(៨%) អូ​ទ្រី​ស​(៦%) និង​ជប៉ុន​(៤%)។ 

ក្រុមហ៊ុន Trend Micro បាន​រក​ឃើញ​នូវ​ការ​ចម្លង​មេរោគ​ជា​មធ្យម​១៧.០០០​នៅ​ទូ​ទាំង​ប្រទេស​ថៃ​ក្នុង​អំឡុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។
នៅ​ក្នុង​ផ្នែក​ហានិភ័យ​សន្តិសុខ​អីុ​ន​ធើ​រ​ណេ​ត​ទាំងមូល ថៃ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៣​នៅ​ក្នុង​អាស៊ាន បន្ទាប់​ពី​វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី ។

លោក Thakkar បាន​ថ្លែង​ថា «​ការ​គំរាមកំហែង​សន្តិសុខ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​ថ្ងៃ​អនាគត នឹង​ក្លាយជា​ការ​វាយប្រហារ​លើ​បណ្តាញ​គ្រឿង​អេ​ឡិច​ត្រូ​និក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ការ​កើនឡើង​នៃ​ការ​វាយប្រហារ​ឬ​រំខាន​តាម​បណ្តាញ​អន​ឡាញ​ឬ​មួយ​ក៏​ពួក Hackers ចូល​លួច​ប្រាក់​មួយ​ចំនួន​តូច​ដែល​វា​លំបាក​នឹង​ធ្វើការ​កត់សម្គាល់ »​។

ចំណែក​លោក Tuang Cheevatadavirut អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន IDC Thailand បាន​ថ្លែង​ថា ការ​វិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន​ថៃ​នានា​នៅ​ក្នុង​ផ្នែក​សន្តិសុខ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​តែ​មាន​កម្រិត​ខ្សោយ​ដដែល​បើ​ទោះជា​មានការ​កើនឡើង​នៅ​ក្នុង​ហានិភ័យ​យ៉ាងណា​ក្តី ។

ក្រុមហ៊ុន​IDC​បាន​ព្យាករ​ទុក​នៅ​ឆ្នាំ​២០១៧ ៧៥%​នៃ​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​នឹង​ទទួល​រង​នូវ​ការ​គំរាមកំហែង​ជា​ទម្លាប់​នៅ​លើ​ព័ត៌មាន​ដ៏​ឆ្លាត​វៃ ដែល​បន្ថែមបន្ថយ​ឲ្យ​ស្រប​តាម​ឧស្សាហកម្ម ក្រុមហ៊ុន និង​យីហោ​របស់​ពួក​គេ ។

ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទុក​ទិន្នន័យ​និង​ពាណិជ្ជកម្ម​នឹង​ជ្រើស​យក​ការ​ផ្ទៀងផ្ទាត់​ឬ​បំ​លែង​កូដ​ទិន្នន័យ​ដែល​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រព័ន្ធ​ស្តុក​ទិន្នន័យ​។​ក្នុង​នោះ​ក៏​មានការ​ព្យាករ​ទុក​ថា ២០%​នៃ​ទិន្ន ន័យ​កម្មសិទ្ធិករ នឹង​ត្រូវ​បាន​បំ​លែង​កូដ​សុវត្ថិភាព​ក្នុងឆ្នាំនេះ កើនឡើង​៨០%​នៅ​ឆ្នាំ​២០១៨ ៕