ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​វៀតណាម​ទំនង​នឹង​កើនឡើង​6,5%​ក្នុង​ឆ្នាំ​2015​នេះ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​(NFSC)​បាន​ទម្លាក់​ការ​ព្យាករ​នៃ​អតិផរណា​របស់​ខ្លួន​ស្ថិត​នៅ​ក្រោម​អត្រា​២% ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ខ្លួន​បាន​ប៉ាន់​ប្រមាណ​ទុក​នូវ​កំណើន​៦,៥%

ប្រទេស​វៀតណាម ៖ គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​(NFSC)​បាន​ទម្លាក់​ការ​ព្យាករ​នៃ​អតិផរណា​របស់​ខ្លួន​ស្ថិត​នៅ​ក្រោម​អត្រា​២% ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ខ្លួន​បាន​ប៉ាន់​ប្រមាណ​ទុក​នូវ​កំណើន​៦,៥%​សម្រាប់​ឆ្នាំ​២០១៥​នេះ ។

ការ​រំពឹង​ទុក​នេះ គឺជា​មាតិកា​ដ៏​មាន​សារសំខាន់​នៃ​របាយការណ៍​ការ​របស់​គណៈកម្មការ​ខាងលើ​ចំពោះ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​វៀតណាម​ក្នុង​ខែកញ្ញា​និង​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ដែល​ចេញផ្សាយ​ដោយ​NFSC ។

គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងអំឡុងពេល​៩​ខែ​ដើមឆ្នាំ​នេះ អតិផរណា​បាន​ថយ​ចុះ​មក​កម្រិត​សូន្យ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ប៉ុន្តែ​អត្រា​អតិផរណា​ស្នូល​ដែល​មាន​រាប់​បញ្ចូល​តម្លៃ​អង្ករ អាហារ​ស្រស់ ថាមពល និង​ទំនិញ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​គ្រប់គ្រង​តម្លៃ​ដោយ​រដ្ឋ​ដូច​ជា សេវា​សុខភាព និង​អប់រំ​នៅ​តែ​កើនឡើង​២,៤%​ដដែល ។

គណៈកម្មការ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា អតិផរណា​ស្នូល​មាន​អត្រា​កំណើនថេរ​ក្នុង​កម្រិត​២,៤%​ក្នុង​រយៈពេល​៧​ខែ​មុន​នេះ ។

ចំណែក​លោកស្រី Nguyen Bich Lam ប្រធាន​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បាន​ថ្លែង​ថា បច្ចុប្បន្ន​អតិផរណា​ស្នូល​ដែល​ស្ថិត​ក្នុង​រង្វង់​២​ទៅ​៣%​គឺជា​អត្រា​ដែល​សម​ហេតុផល​ឬ​អាច​ទទួលយក​បាន ។ អត្រា​នេះ​ត្រូវ​បាន​រៀបចំ​ទុក​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច​និង​កំណើន​ដែល​អាច​ជួយ​ទ្រទ្រង់​រួច​នូវ​សេដ្ឋកិច្ច​ក្នុងស្រុក ។
នៅ​គ្រានោះ​ដែរ សេដ្ឋកិច្ច​ពិភពលោក​មានការ​ប្រែប្រួល​ច្រើន​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ប៉ុន្តែ​កា​រវិ​វ​ឌ្ឍ​និង​ផ្លាស់​ប្តូរ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​របស់​វៀតណាម​ឡើយ ហើយ​អត្រាកំណើន​GDP​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ នៅ​តែ​សម្រេច​បាន​៦,៥%​ដដែល ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ជាង​នេះ​ទៅ​ទៀត ស្ថាប័ន​ដដែល​នោះ ក៏​បាន​រក្សា​នូវ​ការ​វាយតម្លៃ​ទុក​នៃ​អត្រាកំណើន​សេដ្ឋកិច្ច​(GDP) ក្នុង​កម្រិត​៦,៥%​សម្រាប់​ពេញ​មួយ​ឆ្នាំ​២០១៥​នេះ​ផង​ដែរ ។
គន្លឹះ​សំខាន់​នៃ​ការ​កើនឡើង​នៅ​ក្នុង​GDP ជាតិ គឺ​កំណើន​ក្នុង​វិស័យ​សំណង់​និង​ឧស្សាហកម្ម​ជា​ពិសេស​ឧស្សាហកម្ម​ផលិតកម្ម​និង​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​ជាដើម​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​ខាងលើ ។

នៅ​ក្នុងអំឡុងពេល​៩​ខែ​ដើមឆ្នាំ​២០១៥ កំណើន​GDP​នៃ​វិស័យ​សំណង់​និង​ឧស្សាហកម្ម​សម្រេច​បាន​៩,៥៧%​កើនឡើង​ទ្វេ ដង​ធៀប​នឹង​អត្រាកំណើន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។

ជាមួយ​គ្នា​នោះ​ដែរ​កំណើន GDP មិន​មាន​អ្វី​ប្រែប្រួល​ឡើយ​គឺ​មាន​កម្រិត​ថេរ​ចំពោះ​វិស័យ​សេវាកម្ម​និង​ថយ​ចុះ​២,០៨%​ចំពោះ​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ ធៀប​នឹង​៩​ខែ​ដើមឆ្នាំ​២០១៤ មាន​កម្រិត​២,៩៤%​ឯណោះ ។

រីឯ​ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម (IIP) ក្នុង​រយៈពេល​៩​ខែ​ដំបូង​ក៏​បាន​កើនឡើង​៩,៨%​ផង​ដែរ គឺ​ខ្ពស់​ជាង​អត្រាកំណើន​៦,៣%​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ខណៈ​វិស័យ​ផលិតកម្ម​និង​ការ​កែ​ច្នៃ​ផលិតផល​(​ផលិតផល​ពាក់កណ្តាល​សម្រេច​)​បាន​កើនឡើង​នៅ​ក្នុង​អត្រាកំណើន​នៃ​ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​១០,២% ធៀប​នឹង​អត្រា​៨,២%​ដែល​សម្រេច​បាន​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។

បន្ថែម​លើ​នេះ​ភាព​ជឿជាក់​របស់​វិនិយោគិន​និង​អតិថិជន​លើ​ការ​ប្រកប​អាជីវកម្ម​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​ជា​មុន​ដែរ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដែល​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​និន្នាការ​វិជ្ជមាន​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក ។

ទោះជា​យ៉ាងណា គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​របស់​វៀតណាម​បាន​លើក​ឡើង​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​លើ​ទីផ្សារ​ពិភពលោក ប៉ុន្តែ​សេដ្ឋកិច្ច​ក្នុងស្រុក​វៀតណាម​បាន​រើប​ឡើង​វិញ​នៅ​គ្រប់​វិស័យ​ខណៈ​តុល្យភាព​នៃ​ការ​នាំ​ចេញ​នាំ​ចូល និង​ការ​ប្រមូល​ពន្ធ​នៅ​តែ​ធានា​បាន​ដដែល ៕