ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ នគរបាល​ការពារ​ស្ពាន​​ជួយ​សង្គ្រោះ​អ្នក​ប៉ង​លោត​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​បាន​២​នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយ​ហេតុតែ​ខឹង​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​កុំ​ឲ្យ​ផឹក​ស្រា យុវជន​ម្នាក់​ឈ្មោះ ធឿ​ន វុ​ទ្ធី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម បាន​ធ្វើ​ដំណើរ​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ឡើងឈរ​លើ​បង្កាន់ដៃស្ពាន​ប៉ង​លោត

ខេត្តកំពង់ចាម ៖ ដោយ​ហេតុតែ​ខឹង​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​កុំ​ឲ្យ​ផឹក​ស្រា យុវជន​ម្នាក់​ឈ្មោះ ធឿ​ន វុ​ទ្ធី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម បាន​ធ្វើ​ដំណើរ​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ឡើងឈរ​លើ​បង្កាន់ដៃស្ពាន​ប៉ង​លោតទឹក​ធ្វើ​អត្តឃាត តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យាម​ប្រចាំការ​ទីនោះ​បាន​ជួយ​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១ តុលា ២០១៥ រួច​បាន​នាំ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ ។

តាម​មន្ត្រី​នគរបាល​ការពារ​ស្ពាន​គី​ហ្ស៊ុ​ណា ឈ្មោះ សុខ រិ​ទ្ធិ ប្រាប់​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​រូប​លោក​កំពុង​តែ​យាម​ប្រចាំការ​នៅ​លើ​ស្ពាន​ត្រង់​ប៉ុស្តិ៍​យាម​នោះ​កាលពី​វេលា​ម៉ោង​ខាងលើ​ ស្រាប់តែ​ឃើញ​យុវជន​ឈ្មោះ វុ​ទ្ធី បាន​ជិះ​ម៉ូតូឌុប​១​គ្រឿង​ចេញពី​ទិស​ខាងលិច​ឡើង​មក​លើ​ស្ពាន ចុះ​ទាំង​ប្រញាប់ រួច​បាន​ដោះ​ស្បែកជើង​ចេញ​ឈាន​ជើង​ឡើង​លើ​បង្កាន់ដៃស្ពានឈរ​ប៉ង​លោត​ទៅ​ធ្វើ​អត្តឃាត ។ មន្ត្រី​នគរបាល​ការពារ​ស្ពាន​រូប​នោះ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ឃើញ​ហេតុការណ៍​នេះ រូប​លោក​បាន​ប្រញាប់រ​ត់ទៅ​កន្លែង​កើតហេតុ​ជា​បន្ទាន់ ដោយ​បាន​និយាយ​អង្វរ​សូមកុំ​ឲ្យ​យុវជន​នោះ​លោតទឹក ទោះបីជា​មានការ​និយាយ​អង្វរ​ត្រជាក់​ក្តី​ក៏​រូបគេ​មិន​ព្រម​ស្តាប់​ដែរ ថែម​ទាំង​តប​វិញ​ទាំង​កំរោល​ថា «​បើ​ហ៊ាន​ចូល​មក​ជិត រូបគេ​នឹង​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ធ្វើ​អត្តឃាត​តែ​ម្តង​» អ្នក​រត់​ម៉ូតូឌុប​ក៏​ហួស​ចិត្ត​ជិះ​មិន​ឲ្យ​លុយ​ទៀត ។

ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កម្លាំង​នគរបាល​សរុប​ជាង​១០​នាក់​បាន​មក​ជុំ​គ្នា​ប្រឹង​បញ្ចុះបញ្ចូល​ប្រហែលជា​១០​នាទី នៅ​តែ​មិន​ព្រម​ស្តាប់ រំពេច​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​វាលវង់​ម្នាក់​បាន​ស្ទុះ​ទៅ​ចាប់ជើង​ខោ​ជាប់ ភ្លាម​ៗ​នោះ​កម្លាំង​ជា​ច្រើន​នាក់​បាន​មក​ជួយ​ទាន់​ពេលវេលា និង​ប្រគល់​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ដើម្បី​ទាក់ទង​ទៅ​ក្រុម​សាច់ញាតិឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ​ទាំង​ធំក្លិន​ស្រា​ឲ្យ​ង៉ោង ។ នេះ​ពិតជា​សំណាង​ដែល​ជួយ​ទាន់ បើ​ពុំនោះ​នឹង​ត្រូវ​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ ។

ក្រោយ​ពី​បាន​សួរនាំ យុវជន​ប៉ង​ធ្វើ​អត្តឃាត​រូប​នេះ​ឆ្លើយ​ថា ចំពោះ​មូលហេតុ​ដែល​រូបគេ​ប៉ង​លោតទឹក​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​មក​ពី​ខឹង​ម្តាយ​ឪពុក​ស្តីបន្ទោស​កុំ​ឲ្យ​ផឹកស្រា ហេតុតែ​ខឹង​ពេក​ក៏​មក​លោត ហើយ​នេះ​គឺ​លើក​ទី​៣ នៅ​តែ​មិន​បាន​សំរេច ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ ត្រង់​ចន្លោះ​សសរស្ពាន​លេខ​៨ និង​លេខ​៩ លើ​ស្ពាន​គី​ហ្ស៊ុ​ណា ក៏​មាន​ស្ត្រី​ម្នាក់​ឈ្មោះ សែ​ម ធីតា អាយុ​៣០​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម តូចចិត្ត​ខឹង​នឹង​ប្តី​ក៏​បាន​ប៉ង​លោត​ពីលើ​ស្ពាន​ដែរ តែ​សំណាង​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា នាំ​មក​កាន់​ប៉ុស្តិ៍​សង្កាត់​វាលវង់​ឲ្យ​សាច់ញាតិ​មក​យក​ត្រឡប់​ទៅ​វិញ ៕