ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អូស្ត្រាលី​ម្នាក់​គាំង​បេះ​ដូង​ស្លា.ប់​ចោល​ប្រពន្ធ​ និងកូន​២នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​អូស្ត្រាលី​ម្នាក់​បាន​គាំង​បេះ​ដូង​ស្លា.ប់​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ កញ្ញា ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៥៦C12 ផ្លូវ​២៣០​ សង្កាត់​បឹង​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​អូស្ត្រាលី​ម្នាក់​បាន​គាំង​បេះ​ដូង​ស្លាប់​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ កញ្ញា ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៥៦C12 ផ្លូវ​២៣០​ សង្កាត់​បឹង​សាឡាង​។

សព​ជន​ជាតិ​អូស្ត្រាលី​ដែល​គាំង​បេះ​ដូង​ស្លាប់​ឈ្មោះ​ MAW SONSTETHENARTHOR ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មក​រស់​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ​ហើយ​ ធ្វើ​ការ​ផ្នែក​សំណង់​ មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ​ហ៊ុន ស្រី​ពៅ អាយុ​៣២​ឆ្នាំ មាន​កូន​ស្រី​២​នាក់ ម្នាក់​អាយុ​១៣​ឆ្នាំ និង​ម្នាក់​អាយុ​១០​ឆ្នាំ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ​​ជន​រង​គ្រោះ​មាន​ជំងឺ​លើស​ឈាម​ និង​ទឹក​នោម​ផ្អែម​​ ។ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ឱ្យ​ប្រពន្ធ​ឆុង​កាហ្វេ​ផឹក​ ពេល​ឆុង​ហើយ​ប្រពន្ធបាន​ហៅ​ឱ្យ​ផឹក​កាហ្វេ​ ។ ពេលជន​រង​គ្រោះ​​​ងើប​ឡើង​បម្រុង​ទៅ​ផឹក​កាហ្វេ​ស្រាប់តែ​ទន់​ជើង​ដួលតែ​ម្តងត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ តែ​ពេល​ទៅ​ដល់​គ្រូ​ពេទ្យ​ប្រាប់ថា គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ កញ្ញា នេះ សមត្ថ​កិច្ច​ជំនាញ ពេទ្យ​តុលាការ និង​ខាង​ស្ថាន​ទូត​បាន​ចុះ​មក​ធ្វើ​ពិនិត្យ និង​ធ្វើកោសល្យ​វិច័យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះដូង៕