ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​​ក្មេង​ស្រី​ម្នាក់​ស្លា.ប់​៤​ថ្ងៃ​​​​​​មិន​​ធុំក្លិន​ស្អុយ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​​ក្រុង​សៀមរាប

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៣ ​កញ្ញា ​នេះ ​​ចៅសង្កាត់ និង​គណៈកម្មការ​អាចារ្យវត្ត​សម្រេច​ឲ្យ​បូជា​​សព​​នារី​ម្នាក់​ហើយ ក្រោយ​ពី​ក្រុម​គ្រួសារ​ហៅ​គ្រូអាចារ្យ​មក​អន្ទង​ព្រលឹង មក​វិញ ​និង​ក្រោយ​ពី​ការ​ពិនិត្យ​របស់​ក្រុម​គ្រួ​សារ

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៣ ​កញ្ញា ​នេះ ​​ចៅសង្កាត់ និង​គណៈកម្មការ​អាចារ្យវត្ត​សម្រេច​ឲ្យ​បូជា​​សព​​នារី​ម្នាក់​ហើយ ក្រោយ​ពី​ក្រុម​គ្រួសារ​ហៅ​គ្រូអាចារ្យ​មក​អន្ទង​ព្រលឹង មក​វិញ ​និង​ក្រោយ​ពី​ការ​ពិនិត្យ​របស់​ក្រុម​គ្រួ​សារ បាន​បញ្ជា​ក់ថា គាត់​បាន​ស្លាប់​នោះ ខណៈ​ដែល​សពនារីម្នាក់​នេះ​បាន​ស្លាប់​​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​ពុំ​មាន​​ធុំ​ក្លិន​ស្អុយ និង​ខ្លួនប្រាណ​ឡើង​រឹង​នោះ​ទេ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​នាំ​គ្នា​មក​ចោមរោម​មើល​ ។​

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារ បាន​ប្រាប់​ថា សព​ក្មេង​ស្រី​​ខាង​លើ​ ឈ្មោះ​ ចាន់ សុភា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជា​កូនកំព្រា ហើយ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​កញ្ញា ​​២០១៥ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ដោយ​បន្សល់​ទុក​​ប្អូនស្រី​២​នាក់​ ម្នាក់​អាយុ​១៥​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៧​ឆ្នាំ ព្រោះ​សព​ក្មេង​ស្រី​នេះ​ ត្រូវ​បាន​ឆ្កែឆ្កួត​ខាំ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ​។ ឥឡូវ​សព​​​នេះ ត្រូវ​បាន​ដឹក​ចេញពី​មន្ទីរពេទ្យ​យក​មក​តម្កល់​ទុក​នៅ​វត្ត​ព្រិ​ន្ទ ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ។

តាម​ប្រភព​ពី​ខាង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ​បាន​បញ្ជាក់​ប្រាប់​ថា គាត់​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ កញ្ញា ​ហើយ ប៉ុន្តែ​សរី​រា​ង្គ​កាយ​នៅ​ទន់​ខុស​ប្លែក​ពី​អ្នក​ស្លាប់​ធម្មតា មក​ដល់​ថ្ងៃ​នេៈ​ គឺ​មាន​រយៈពេល​៤​យប់​៤​ថ្ងៃ​ហើយ ដៃជើង​នៅ​ទន់​ធម្មតា ហើយ​ក្នុង​ខ្លួន​​ក្មេង​ស្រី​​​មាន​អាកា​រៈ​មិនធុំ​​ក្លិន​អ្វី​ទេ ដូច​មនុស្ស​ដេក​លក់​ធម្មតា ​។ ​ប្រភព​ពី​គ្រូពេទ្យ​បាន​បន្ត​ថា ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នោះ ស្រាប់តែ​មាន​បងប្អូន​ប្រាប់​​​ថា មិន​ស្លាប់​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​២២ ​កញ្ញា​ ហើយបែរជា​ចង​មុង​ឱ្យ​ដេក​ដូច​មនុស្ស​ដែល​នៅ​រស់​ទៅ​វិញ​ ។

គណៈកម្មការ​អាចារ្យវត្ត​ព្រិ​ន្ទ​ បាន​ប្រាប់​ឱ្យ​បូជា​តាំងពី​​ថ្ងៃស្លាប់​ភ្លាម​ៗ​មក​ម្ល៉េះ តែ​ដោយ​ឃើញ​សព​នោះ​មិន​​ធុំ​​ក្លិនស្អុយ និង​នៅ​មាន​សភាព​ទន់ ទើប​លោក​ចៅសង្កាត់​មិន​អនុញ្ញាត​ឱ្យ​បូជា​​​នោះ​ទេ រង់ចាំ​​មើល​ថា​តើ​សព​នោះ​ស្លាប់​មែន ឬ​យ៉ាងណា​ ។

លោក​អាចារ្យវត្ត ​បានឱ្យ​ដឹង​ថា សព​នេះ​នឹង​ត្រូវ​បូជា​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ​កញ្ញា​ នេះ​ហើយ ​ក្រោយ​ពី​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ និង​ក្រោយ​ពី​ការ​អន្ទង​ព្រលឹង​ហៅ​រួច​មក​ឃើញ​ថា ​ស្លាប់​​ពិត​​ប្រាកដ​មែន​ ។

ជុំវិញ​ករណី​ខាង​លើ​​នេះ​ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ ​បានឱ្យ​ដឹង​ថា សព​នេះ​លោក​បានឱ្យ​ខាង​គ្រូពេទ្យ​ពិនិត្យ​មើល ដោយ​ពេទ្យ​បញ្ជា​ក់ថាស្លាប់ហើយ ​ព្រោះ​បេះដូង​អត់​ដំណើរការ ប៉ុន្តែ​គ្រាន់​មិន​​ធុំ​​ក្លិនស្អុយ និង​មាន​សភាព​ទន់​ ទើប​លោក​ចេះ​តែ​ឱ្យ​តម្កល់​ទុក​រយៈពេល​៣​ថ្ងៃ ហើយ​គិត​មក​ដល់​ថ្ងៃនេះ​មាន​រយៈ​ពេល​៤​ថ្ងៃ​ហើយ ទើប​លោក​​សម្រេច​ឱ្យ​ខាង​គណៈកម្មការ​អាចារ្យវត្ត​យកទៅ​បូជា​នៅ​រសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា​ នេះ​ ដោយ​បញ្ជាក់​ថា មនុស្ស​នេះ​ពិតជា​ស្លាប់​ហើយ ​៕