ទើបមកពីព្យាបាលនៅវៀតណាមបានបីថ្ងៃ តារាចម្រៀង សួស សងវាចា ចូលពេទ្យជាថ្មី
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោក សួស សងវាចា បានឡើងសម្ពាធឈាមជាថ្មី និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរី ស្ថិតក្នុងខណ្ឌច្បារ
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោក សួស សងវាចា បានឡើងសម្ពាធឈាមជាថ្មី និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរី ស្ថិតក្នុងខណ្ឌច្បារ
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោក សួស សងវាចា បានឡើងសម្ពាធឈាមជាថ្មី និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរី ស្ថិតក្នុងខណ្ឌច្បារអំពៅកាលពីយប់មិញនេះ បន្ទាប់ពីលោក សួស សងវាចា វិលត្រឡប់ពីព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងប្រទេសវៀតណាមបានបីថ្ងៃ ។
យ៉ាងណាក៍ដោយបើតាមក្រុមគ្រួសារស្ថានភាពជំងឺលើសឈាមរបស់លោក សួស សងវាចា បានធូរស្រាលជាងមុនគឺសម្ពាធឈាមចុះមកនៅត្រឹម១៥-១៦ ខណៈថ្ងៃដែលបញ្ជូនគាត់មកមន្ទីរពេទ្យវិញឡើងដល់១៨ ។ ប្រភពបានស្រង់សម្តីគ្រូពេទ្យឲ្្យដឹងថា ប្រសិនបើសម្ពាធឈាមចុះមកត្រឹម១៤ នោះលោក សួស សងវាចា អាចនឹងចាកចេញពីមន្ទីរពេទ្យបាន ប៉ុន្តែតារាចម្រៀងពីរោះបទមនោសញ្ចេតនារូបនេះនៅតែមិនអាចដើរបានដដែល លុះណាតែព្យាយាមហាត់បា្រណរយៈពេល៦ខែ ។
លោក សួស សងវាចា បានត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យជោរីក្នុងខណ្ឌច្បារអំពៅ ក្រោយពេលលោកបានរអិលជើងដួលដាច់សរសៃឈាមខួរក្បាលដោយជំងឺលើសឈាមអំឡុងពេលលោកកំពុងហាត់បា្រណនៅផ្ទះរបស់លោកកាលពីថ្ងៃទី០៥ កញ្ញា និង បញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាមនៅពីរថ្ងៃក្រោយមក ៕
ចែករំលែកព័តមាននេះ