ចៅក្រមផ្តន្ទាទោសជនសង្ស័យទះកំភ្លៀងសិស្សស្រីដាក់ពន្ឋនាគារមួយឆ្នាំ តែអនុវត្តន៍ទោស៣ខែ
រាជធានីភ្នំពេញ ៖ ទីបំផុតទៅជនសង្ស័យឈ្មោះ ទេព ឃួន អាយុ៤៩ឆ្នាំ ដែលប្រើហិ.ង្សាទះកំភ្លៀងទៅលើសិស្សស្រីដែលមានទំនាស់ជាមួយកូនស្រីរបស់ខ្លួននៅក្នុង
រាជធានីភ្នំពេញ ៖ ទីបំផុតទៅជនសង្ស័យឈ្មោះ ទេព ឃួន អាយុ៤៩ឆ្នាំ ដែលប្រើហិ.ង្សាទះកំភ្លៀងទៅលើសិស្សស្រីដែលមានទំនាស់ជាមួយកូនស្រីរបស់ខ្លួននៅក្នុង
រាជធានីភ្នំពេញ ៖ ទីបំផុតទៅជនសង្ស័យឈ្មោះ ទេព ឃួន អាយុ៤៩ឆ្នាំ ដែលប្រើហិង្សាទះកំភ្លៀងទៅលើសិស្សស្រីដែលមានទំនាស់ជាមួយកូនស្រីរបស់ខ្លួននៅក្នុងវិទ្យាល័យ ជា ស៊ីម នោះ បានត្រូវចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាប់ នៅប៉ុន្មាននាទីមុននេះ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ឋនាគារមួយឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសក្នុងពន្ឋនាគារ៣ខែ និងពិន័យជាបា្រក់២លានរៀល ពីបទហិង្សាដោយចេតនា ។
គួរបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តអំពើហិង្សាកាលពីរសៀលថ្ងៃទីកាលពីថ្ងៃទី០១ កក្កដា ២០១៥ និង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃដដែលនោះ ក្រោយមកក៍បានសម្រេចឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ននៅថ្ងៃទី០៣ កក្កដា ២០១៥ ។ យ៉ាងណាក៍ដោយ នៅប៉ុន្មានថ្ងៃក្រោយមកទៀត ក្រុមគ្រួសារជនរងគ្រោះបានពាក្យបណ្តឹងវិញ បន្ទាប់ពីទទួលសំណងជំងឺចិត្តនោះរួចមក ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ