ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ត្រចៀក​ខៀវ​២០​ក្បាល​ត្រូវ​បាន​ស្លា.ប់​ បា.ញ់​ថ្នាំ​សម្លា.ប់​មេរោគ​កប់​ចោល

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​ចំនួន​២០​ក្បាល​សុទ្ធតែ​ជា​ជ្រូក​មាន​ជម្ងឺ​ត្រចៀក​ខៀវ ត្រូវ​បាន​យក​ទៅ​សម្លា.ប់ និង​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ កប់​ចោល

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​ចំនួន​២០​ក្បាល​សុទ្ធតែ​ជា​ជ្រូក​មាន​ជម្ងឺ​ត្រចៀក​ខៀវ ត្រូវ​បាន​យក​ទៅ​សម្លាប់ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ កប់​ចោល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ២០១៥ នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា បន្ទាប់​ពី​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នៅ​ខេត្តសៀមរាប លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ​ណែនាំ​ឱ្យ​លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ចុះ​ធ្វើការ​ទប់ស្កាត់​នៅ​ព្រំប្រទល់​ខេត្តសៀមរាប និង​ខេត្ត​មន្ទា​យ​មាន​ជ័យ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ចុះ​ទប់ស្កាត់ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១២ កញ្ញា​២០១៥ មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក CANTER ពាក់​ស្លាក​លេខ 3A-0663 ដែល​ដឹក​ជ្រូក​ចំនួន​២០​ក្បាល ម្ចាស់​ឈ្មោះ សៅ សុខ​ភ័​ក្រ ភេទ​ប្រុស ដែល​ស៊ីឈ្នួល​ដឹក​ជ្រូក​ឱ្យឈ្មោះ ឡាយ ជា​ថៅ​ជ្រូក​នៅ​ខេត្តបាត់ដំបង ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ឃាត់​រថយន្ត​ដឹក​ជ្រូក​ដែល​សង្ស័យ​មាន​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​បាន​នាំ​យក​មក​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​បូម​ឈាម​ទៅ​ពិនិត្យ​នៅ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នៃ​ក្រសួងកសិកម្ម ។ ក្រោយ​​ពេល​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា​ ២០១៥ បាន​ចេញ​លទ្ធផល គឺ​ជ្រូក​២០​ក្បាល​នេះ​មាន​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ ។ ហើយ​ម្ចាស់​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​កំទេច​ចោល​ដោយ​សម្លាប់ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទើប​កប់​ចោល​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ២០១៥ នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ​គឺ​រហូត​ថ្ងៃនេះ​មិន​មាន​រក​ឃើញ​មាន​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​កើត​មាននៅ​ឡើយ​ទេ ហើយ​មន្ត្រី​ជំនាញ​កំពុង​មាន​វិធានការ​ទប់ស្កាត់​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មិន​ឱ្យ​កើត​មាននៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឡើយ ៕