ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង់​មិន​ភ្លេច​កុក ២​នាក់​ប្តី​ប្រពន្ធ​ខំ​គេចខ្លួន​៥​ឆ្នាំ​ហើយ ទីបំផុត​ជាប់អន្ទាក់​ប៉ូលិស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ២​នាក់​ប្តី​ប្រពន្ធ​ខំ​គេចខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​

រាជធានី​ភ្នំពេញ ៖ ២​នាក់​ប្តី​ប្រពន្ធ​ខំ​គេចខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ តាម​ចាប់ខ្លួន​បាន​ដល់​ខេត្តកំពត ។

ជនសង្ស័យ​ទាំង​២​នាក់ ប្តី​ឈ្មោះ នុ​ត នាក់​សំអាត ហៅ តឿ សា​រ៉េ​ត អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ុ​ច សុ​ភី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​តា​ភេ​ម ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ការ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ទោ កែវ ធា ប្រធាន​កា​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តា​ម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​ពួក​គាត់​រួច​ហើយ ជាប់​ចោទ​ពី​បទ​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន ។

ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំ​ប្តី​-​ប្រពន្ធ​២​នាក់​នេះ​មក​កាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រគល់​ជូន​តុលាការ និង​យក​ទៅ​ឃុំខ្លួន​តាម​អំណាច​សល​ក្រម​ដែល​មាន​ស្រាប់​នោះ ៕