ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វសម្រេច​ចាប់​ផ្សឹក និង​ឃាត់ខ្លួន​​សង្ឃ​មួយ​អង្គពី​បទ​រំលោ.ភក្មេង​ស្រី

8 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ សង្ឃ​មួយ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វសម្រេច​ចាប់​ផ្សឹក ​និងឃាត់ខ្លួនកាល​ពីថ្ងៃ​ទី​១៤ កញ្ញា បន្ទាប់​ពី​រង​ការ​ចោទ​ថា បាន​ប្រ​ព្រឹ​ត្ត​សកម្មភាព​ចាប់រំលោ.ភសេពសន្ថវៈ​លើ​ក្មេង​ស្រី​វ័យ​អ​នី​តិ​ជន​

ខេត្តក្រចេះ​ ៖ សង្ឃ​មួយ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វសម្រេច​ចាប់​ផ្សឹក ​និងឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា បន្ទាប់​ពី​រង​ការ​ចោទ​ថា បាន​ប្រ​ព្រឹ​ត្ត​សកម្មភាព​ចាប់រំលោភសេពសន្ថវៈ​លើ​ក្មេង​ស្រី​វ័យ​អ​នី​តិ​ជន​បាន​សម្រេច​​​នៅ​លើ​ផ្ទះខាងក្រោយ​វត្ត​មួយក្នុង​ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ​។

នគរបាល​ស្រុក​ព្រែក​ប្រសព្វបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ចាប់​ផ្សឹក​ និង​ឃាត់ខ្លួន នគរបាល​កំពុង​តែ​បន្ត​តិ​និ​វិធី​សាកសួរ​ និង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នា​រសៀល​ថ្ងៃ​ទី​១៥ ​កញ្ញា​នេះ​។ ការ​សម្រេច​ចាប់​ផ្សឹក ​និង​ឃាត់ខ្លួន​សង្ឃ​អង្គ​នេះ​ពី​សំណាក់​អាជ្ញាធរ ​បាន​ធ្វើឡើង ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ម្នាក់ ​រស់នៅក្នុង​ឃុំតា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​ម៉ៅថា​ សង្ឃ​អង្គ​នេះ​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​នៅ​​លើ​ផ្ទះ​ក្បែរ​វត្ត កាលពី​យប់​ថ្ងៃ​ទី​១៣  កញ្ញា​។

ជនសង្ស័យ​ជា​សង្ឃ​ដែល​ដែល​រង​ការ​ចោទ​នេះ​ឈ្មោះ ណែម ប៊ុ​ន​ណា​ង អាយុ​២០​ឆ្នាំ​ និង​បាន​បួស​រៀន​ជា​សង្ឃ​គង់នៅ​វត្ត​មួយ​ក្នុង​ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ និង​ក៏​ត្រូវ​បានអាជ្ញាធរ​ចាប់​ផ្សឹក​នាំ​ខ្លួន​មក​ទទួលទោស​ភ្លាម​ៗ​។

សមត្ថកិច្ច​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ ​កញ្ញា សង្ឃ​អង្គនេះ​បាន​ដោះ​ស្បង​ចី​វរ ស្លៀក​សំលៀក​បំពាក់ និង​បាន​ដើរ​សំដៅ​ទៅ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះមាន​ចម្ងាយ​ជិតមួ​យ​គីឡូ​ម៉ែ​ត្រ​ពី​វត្ត​។​ ពេល​ទៅ​ដល់​បន្ទប់ ​សង្ឃ​នេះ​បាន​គោះ​ទ្វា​រផ្ទះ ហើយ​ក្មេង​ស្រី​រង​គ្រោះ​បាន​បើកទ្វា​រឲ្យ​ចូល​រួចក៏​បានធ្វើ​សកម្ម​ភាព​​រំលោភ​នាងនៅ​​​លើ​ផ្ទះ​រហូត​បានសម្រេច​។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​ភ្លាម​ៗ​នោះ ក៏​មាន​ស្ត្រី​ម្នាក់​ដែល​ជា​បង​របស់​ក្មេង​ស្រី​រងគ្រោះ​​​នៅផ្ទះ​ក្បែរ​នោះ​បាន​ស្រែកហៅ​ក្មេង​ស្រី​រង​គ្រោះ ហើយ​ជនសង្ស័យ​ជា​សង្ឃនេះ​ភ័យ​ស្លន់ស្លោ​​បាន​លោត​ចុះពីលើផ្ទះ​ចុះ​មក​ដី ​និង​រត់​សំដៅ​មក​វត្ត​បន្សល់​ទុក​តែសំលៀក​បំពាក់​មួយ​ចំនួន​​ចោល​​លើ​ផ្ទះ​របស់​ក្មេង​ស្រី​។

ក្រោយ​ពី​រឿង​នេះ​បាន​បែកធ្លាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​កញ្ញា ក្មេង​ស្រី​រង​គ្រោះ​បាន​មកដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ទើប​ប៉ូលិស​ជាមួយ​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​វិធានការ​ចំពោះ​សង្ឃ​អង្គ​នេះ​ភ្លាម​ៗ​។

យ៉ាងណា​ក៏​ដោយ​បើ​តាម​ប្រភព​ព័ត៌​មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្មេង​ស្រី​រងគ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​​​សង្ឃ​អង្គ​នេះ​​រយៈពេល​យូរ​មក​ហើយ តែ​មិន​​ដឹង​ថា ធ្លាប់​មាន​មេត្រីភាព​ជាមួយ​គ្នាឬ​យ៉ាងណា​នោះ​ទេ​ ហើយ​ការ​មក​ប្តឹង​ឲ្យ​ចាប់ខ្លួនសង្ឃ​អង្គ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​រឿង​នេះ​បាន​បែកធ្លាយ​៕