ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​ម្នាក់​លួច​ដោះ​កង់​សា​គួ​រថយន្ត​តាក់ស៊ី នាំ​គ្នា​វាយ​ស្ទើរ​ស្លា.ប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ដោះ​កង់​សា​គួរ​បស់​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី​មួយ​គ្រឿង ខណៈ​ម្ចាស់​ចត​នៅ​ចិញ្ចើម​ផ្លូវ តែ​មិន​ទាន់​លួច​បាន​ផង ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ឡើង​ទ្រម​ខ្លួន រួច​បញ្ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​អន្តរាគមន៍​វិញ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ កញ្ញា ២០១៥ ស្ថិត​នៅ​ចំណុច​មហោស្រព​ចេ​ន​ឡា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​វៀង យ៉ាង​ហុង អាយុ​២៣​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

យោង​តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​១២​កៅអី ពណ៌​ស មិន​មាន​ស្លាក​លេខ ដោយ​ម្ចាស់​បើក​មក​ចត​នៅ​ចិញ្ចើម​ផ្លូវ ហើយ​គាត់​រវល់​តែ​ហៅភ្ញៀវ​នៅ​ក្បែរ​នោះ ស្រាប់តែ​មិនដឹង​ជនសង្ស័យ​ដើរ​ចេញពី​ចំណុច​ណា​ទេ បាន​ចូល​ទៅ​កាត់​ផ្តាច់​យក​កង់​សា​គួរ​នៅ​ខាងក្រោយ​រថយន្ត តែ​ពេល​នោះ អ្នក​ជិត​ខាត​ឃើញ​ទាន់​ដឹង​ថា បាន​នាំ​គ្នា​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ៗ នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ មួយ​ជើង​ម្នាក់​រហូត​ទ្រម​ខ្លួន​។