ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរ​បាល​ខណ្ឌ​ទួល​គោក​ និង​សែន​សុខចាប់​​ចោរ​ប្លន់​ម៉ូតូ​បាន​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៥​នាក់​ត្រូវ​នគរ​បាល​ខណ្ឌ​ទួល​គោក​សហការ​​​ជាមួយ​នគរ​បាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នៅ​​ចំណុចក្រោយ​ខារ៉ា​អូខេ​ញូវស្តា

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៥​នាក់​ត្រូវ​នគរ​បាល​ខណ្ឌ​ទួល​គោក​សហការ​​​ជាមួយ​នគរ​បាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នៅ​​ចំណុចក្រោយ​ខារ៉ា​អូខេ​ញូវស្តា ស្ថិត​ក្នុងផ្លូវ​លំ​ភូមិ​ត្រពាំង​​ឈូក​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ហុង​ដា​ឌ្រីម​C125 ស៊េរី​២០១៤ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CO4967 នៅ​ចំណុច​សង្កាត់​ទឹក​ល្អក​២ ខណ្ឌ​ទួល​គោក​កាល​ពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា នេះ។

ជន​សង្ស័យដែល​ចាប់ខ្លួនបាន​ឈ្មោះ​វ៉ាន់ ជីវ័ន្ត​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ មាន​ស្រុក​កំណើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិ​ល្វាស ឃុំ​ល្វា​ស ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឡេង ស៊ីឌឿន អាយុ​២៦​ឆ្នាំ ជា​និស្សិត​ភាសា​អង់​គ្លេស​ឆ្នាំ​ទី​៣ ស្នាក់​នៅ​ផ្ទះ​លេខ​២២៧ ផ្លូវ​ព្រះនរោត្តម​ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ក្នុង​បំណង​ទៅ​យក​សង្សារ​ចេញ​ពី​ធ្វើ​ការ​ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្លូវ​២៧១កែង​១៨២ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ស្រាប់​តែ​លេច​មុខ​ជន​សង្ស័យ​៥នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធ្វើ​សកម្ម​ភាព​ស្ទាក់​វាយ​ជន​រង​គ្រោះ​នឹង​ខ្សែក្រវាត់​ ហើយ​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​​។

ភ្លាមៗនោះ​ម្ចាស់​ម៉ូតូ​បាន​ស្រែក​ចោរៗធ្វើ​ឱ្យមានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​សង្កាត់​ទឹក​ល្អក់​២ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​នោះ​ដេញ​ចាប់​បាន​ម្នាក់​នៅ​ចំណុច​ខាងលើ​ ដក​ហូត​ម៉ូតូ​ជន​រង​គ្រោះ​បាន​មក​វិញ​ ចំណែក​បក្ស​ពួក​៤​នាក់​រត់​គេច​ខ្លួន​បាត់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព