ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លា.ប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​នៅ​ក្រុង​ស្ទឹង​ត្រែង​

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​ ខណៈប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត​កាលពី​វេលា​ម៉ោង៧ ​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ​កញ្ញា ​២០១៥

ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ ខណៈប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត​កាលពី​វេលា​ម៉ោង៧ ​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ​កញ្ញា ​២០១៥ ​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាច​ណ៍រវាង​ម៉ូតូ​ និង​ម៉ូតូ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧ ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាច​ណ៍​ជើង​គោក​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះជុំ ជី​សុំ​មនោ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជា​សិស្ស​គរុ​កោ​សិស្ស រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ​។

មន្ត្រី​នគរបាល​ចរាច​ណ៍​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ ជុំ ជី​សុំ​មនោ ដែល​ស្លាប់​ បើកបរ​ម៉ូតូ​ម៉ាក​ឌ្រីម​​C១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក់​លេខ​ស្ទឹង​ត្រែង​១A.៥២១៩ ទៅ​កៀរម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ អត់​ស្លាក់​លេខ​បើកបរ​ដោយ​ឈ្មោះ ច​យ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្នុង​គោលដៅ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​៕