ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាល​ស៊ី​ពាល ! សម្លា.ប់​បំបិទ​មាត់ច្រក​បាវ សមត្ថកិច្ច​ចាប់​ឃាតក​បាន​២​នាក់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ទីបំផុត​ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​តាម​ប្រមាញ់​ជនសង្ស័យ​បាន​២​នាក់​ជា​ឃាតក​ព្រួត​ត​វាយ​ និង​ចាក់​សម្លា.ប់​បុរស​រង​គ្រោះ​ឈ្មោះ លី រ៉ា​វុ​ធ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់

ខេត្ត​ត្បូងឃ្មុំ ៖ ទីបំផុត​ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​តាម​ប្រមាញ់​ជនសង្ស័យ​បាន​២​នាក់​ជា​ឃាតក​ព្រួត​ត​វាយ​ និង​ចាក់​សម្លាប់​បុរស​រង​គ្រោះ​ឈ្មោះ លី រ៉ា​វុ​ធ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ។ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៥ ដោយ​ដកហូត​បាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង និង​ឋៈ​ឡេ​ថង​១​គ្រឿង មាន​ទ្រុង​ពណ៌​ខៀវ ដែល​បាន​ដាក់​ជន​រង​គ្រោះ​ច្រក​បាវ​ដឹក​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ ។

លោក​វរ​សេនី​យី​ត្រី ចក់ សុខ​កៅ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នង​ការ​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ដែល​គេ​បាន​ប្រទះ​សព​នៅ​ក្នុង​ព្រៃ​ភូមិ​ទ្រៀក ឃុំ​មេមត់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ សីហា ដោយ​មាន​ស្នាម​រឹ​កក និង​ចាក់​លើ​រាង​កាយ​ជា​ច្រើន​កន្លែង ។

លោក​វរសេនីយ៍ត្រី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ប្រាប់​បន្ត​ទៀត​ថា សព​ជន​រង​គ្រោះ​ដែល​ច្រក​បាវ​នោះ ដំបូង​មិន​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ឡើយ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៥ ក្រោយ​ពី​លោកស្នងការ​នគរបាល​ខេត្ត​ឲ្យ​សមត្ថកិច្ច​ជួយ​ផ្សព្វផ្សាយ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នានា ទើប​ក្រុម​សាច់ញាតិ​មក​មើល​ស្គាល់​ដឹង​ថា ឈ្មោះ លី រ៉ា​វុ​ធ បន្ទាប់​មក​សាច់ញាតិ​បាន​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជាមួយ​នោះ​សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស៊ើបអង្កេត​ដោយ​យកចិត្តទុកដាក់​បំផុត​តាម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ។

ក្រោយ​ពី​មាន​តម្រុយ​ច្បាស់លាស់​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ជឹ​ម ស្រីុម ហៅ​គង់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​ដៃដល់ រស់នៅ​ភូមិ​មេ​មង ឃុំ​មេ​មង ស្រុក​មេមត់ និង​២-​ឈ្មោះ អាំ ផា​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​សួរនាំ ។

ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​២៨ សីហា ២០១៥ ពួក​គេ​បាន​ណាត់​ឲ្យ​ឈ្មោះ លី រ៉ា​វុ​ធ ទៅ​យក​ថ្នាំ​ញៀន​នៅផ្ទះ​របស់​ជន​ដៃដល់​ដែល​រត់គេច​ខ្លួន​បាត់ ក្នុងភូមិ​មេ​មង ឃុំ​មេ​មង ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ទំនើប ក៏​នាំ​គ្នា​ព្រួត​វាយ​សម្លាប់​យ៉ាង​ឃោរឃៅ ដោយ​ចាក់​លើ​រាង​កាយ​ត្រូវជា​កន្លែង និង​រឹត​.​ក រួច​ដាក់​ច្រក​បាវ​ដឹក​តាម​ឋៈ​ឡេ​ថង់​យក​មក​ទម្លាក់​ចោល ដើម្បី​បំបាត់ភស្តុតាង​មិន​ឲ្យ​អ្នក​ណា​ដឹង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​នឹង​បន្ត​ស្រាវជ្រាវ​ចាប់​មេ​ក្លោ​ង ដែល​រត់គេច​ខ្លួន ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕