ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយបើកបរ​ដោយ​ជន​បរទេស​ម្នាក់​បើក​លឿន​ពេក​រេ​ចង្កូត​បុក​​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ទៅ​មុខ​លែង​រួច ​កាលពី​វេលា​ម៉ោង​១២​អ​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ​សីហា ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយបើកបរ​ដោយ​ជន​បរទេស​ម្នាក់​បើក​លឿន​ពេក​រេ​ចង្កូត​បុក​​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ទៅ​មុខ​លែង​រួច ​កាលពី​វេលា​ម៉ោង​១២​អ​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ​សីហា ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម នៅ​សង្កាត់​ទឹកល្អក់​ទី​​១ ខណ្ឌ​ទួល​គោ​ក​ ​។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-9600 បើកបរ​ដោយ​​បុរស​ជា​ជន​បរទេស​ម្នាក់ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាលនាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​និង​ផ្ទុះ​ពោង​សុវត្ថិភាព ចំណែក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​មិន​មាន​ខូចខាត​ទេ គ្រាន់តែ​រលាត់​ថ្នាំ​តិចតួច ។

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕