ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិរុទ្ធជន​ម្នាក់​ស្លា.ប់​ដោយសារ​ខ្យល់គរ​មុន​ពេល​ដឹក​ដល់​មន្ទីរពេទ្យ

9 ឆ្នាំ មុន

ខេត្ត​រតនគីរី ៖ ពិរុទ្ធជន​ម្នាក់​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ខេត្ត​រតនគីរី បាន​បាត់បង់​ជីវិត​តាម​ផ្លូវ ​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​២៩ សីហា ២០១៥ ខណៈ​ពេល​មន្ត្រី​អនុរក្ស​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ឧត្ដម​អាគា​នុ​រក្ស​៣ ខេត្ត​រតនគីរី លោក ទី​ន សុវណ្ណ​នី បានឱ្យ​ដឹង​ថា ពិរុទ្ធជន​ដែល​ស្លាប់​នោះ​ឈ្មោះ រ​ចំ ផ្ចិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ចា​រាយ ចាប់ខ្លួន​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

មុន​ពេល​ស្លាប់​ឈ្មោះ រ​ចំ ផ្ចិត​នេះ​បាន​ចេញ​ទៅ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ដូច​គេ​ដូច​ឯង បន្ទាប់​ពី​ហាត់ប្រាណ​រួច ហូប​បាយ​ហើយ​ចូល​បន្ទប់​វិញ ក្រោយមក​ក៏​ទៅ​ងូតទឹក ស្លៀកពាក់​រួច​ក៏​ស្រែ​កថា​ចុកពោះ​ខ្លាំង ភ្លាម​នោះ​មន្ត្រី​អនុរក្ស​ក៏​ប្រញាប់ប្រញាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ពេល​មក​ដល់​មន្ទីរ គ្រូពេទ្យ​ថា ស្លាប់​បាត់​ទៅ​ហើយ ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក ហ៊ីង​ផា​ន សគ​ន្ធា បាន​បញ្ជាក់​ថា សព​នេះ​បាន​ស្លាប់​តាំងពី​មុន​មក​ដល់​មន្ទីរពេទ្យ​ម្លេះ ហើយ​ការ​ស្លាប់​នេះ​ដោយសារ​ខ្យល់គរ ។

ក្រោយ​ពី​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​សព​រួច និង​ធ្វើ​កោសល​វិ​ច្ច័​យ​រួច ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​គ្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ៕