ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឃាតករ​៣​នាក់​សម្លា.ប់​បុរស​ចំណាស់ ព្រោះតែ​ចោទ​ថា ចេះ​អាប​ធ្មប់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​និង​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​០២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​មោង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​ពួក​គេ​ទាំង​៣​នាក់ ធ្វើ​សកម្មភាព​វាយ​សម្លា.ប់​បុរស​ចំណាស់​ម្នាក់​យ៉ាង​ឃោរឃៅ រួច​យក​សព​ទម្លាក់​ក្បែរ​ជើង​

ខេត្តកំពង់ឆ្នាំង ៖ សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​និង​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​០២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​មោង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​ពួក​គេ​ទាំង​៣​នាក់ ធ្វើ​សកម្មភាព​វាយ​សម្លាប់​បុរស​ចំណាស់​ម្នាក់​យ៉ាង​ឃោរឃៅ រួច​យក​សព​ទម្លាក់​ក្បែរ​ជើង​ភ្នំ​គ្រញូង ដោយ​ខឹង​ជន​រង​គ្រោះ​ចេះ​អំពើ​អាប​ធ្មប់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ដួង ចិត្ត អាយុ​២១​ឆ្នាំ ២-​ឈ្មោះ​ឃឹម សុខ​ខា អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ​ឃឹម សុខ​ឃី​ម អាយុ​២២​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​មិ​ក ខាន់ អាយុ​៤៨​ឆ្នាំ ទាំង​៤​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​មុន​ដំបូង ពួក​គេ​បាន​ទិញ​ស្រា និង​ហៅ​ជន​រង​គ្រោះ​ឱ្យ​ផឹក​ជាមួយ​នៅ​ឯ​ម្តុំ​ក្បាល​ស្រែ​ខាងជើង​ភូមិ ហើយ​ក៏​បាន​និយាយ​អង្វរ​ទៅ​កាន់​ជន​រង​គ្រោះ​ថា «​តា​ឯង ដោះ​អំពើ​អាប​ធ្មប់​ចេញពី​បងប្អូន​ខ្ញុំ​ទៅ ព្រោះ​កំពុង​ឈឺ​ធ្ងន់​ណាស់​» ពេល​នោះ ជន​រង​គ្រោះ​ឆ្លើយ​ថា «​ដោះ​ម៉េច​កើត បើ​គាត់​អត់​ចេះ​អំពើ​អាប​ធ្មប់​អីហ្នឹង​ផង​» ។

ពេល​នោះ​បាន​ធ្វើ​ឱ្យ​ពួក​គេ​មានការ​ខឹងសម្បារ ក៏​ចាប់​ជន​រង​គ្រោះ​វាយ​រហូត​ដល់​សន្លប់ ។ បន្ទាប់​មក ពួក​គេ​បាន​សែង​ជន​រង​គ្រោះ​ទៅ​ជើងភ្នំ​គ្រញូង និង​បាន​យក​ដំបង ពូថៅ កាប់​ទៅ​លើ​ជន​រង​គ្រោះ​បន្ថែម​ទៀត បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង រួច​ពួក​គេ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ តែ​សព​ជន​រង​គ្រោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព