ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សោ​ជាប់​ម៉ូតូ ប​ញ្ឆេះ​ជិះ​រត់​បាន​១​គីឡូម៉ែត្រ ត្រូវ​ប្រជា​ពល​រដ្ឋ​ព័ទ្ធ​ចាប់​បាន​ទាំង​២​នាក់

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ មាន​ករណី​ប្រជាពលរដ្ឋ​នាំ​គ្នា​ព័ទ្ធ​ចាប់​ជនសង្ស័យ​២​​នាក់ ខណៈ​ជន​​ទាំង​២​នាក់​នោះ​បាន​រត់​ចូល​កាត់​ស្រែ​មួយ​​កន្លែង បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ​រួច​ព្យាយាម​ជិះ​គេចខ្លួន ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ពង្រ សង្កាត់​​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​គង់ រិ​ទ្ធ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ និង​ម្នាក់​ទៀត​ឈ្មោះ​ហម ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ទាំង​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​០១៥​មួយ​គ្រឿង ។ ចំណែក​ឯ​ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ប្រុស ស្រ៊ុ​ន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អក​រំដួល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ឌ្រី​ម​០១២ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​បាន​ជិះ​ត្រឡប់​មកពីផ្សារ​វិញ ក៏​ចត​ម៉ូតូ​ទុក​នៅ​មុខ​ផ្ទះ ដោយ​មិន​បាន​ដក​សោ​ចេញ​ទេ ស្រាប់តែ​ជនសង្ស័យ​ឃើញ​ដូច្នេះ ក៏​កាច់​សោ​ប​ញ្ឆេះជិះ​រត់​តែ​ម្តង ។ ជនសង្ស័យ​ទាំង​២​នាក់ បាន​ព្យាយាម​ជិះ​គេចខ្លួន​បាន​ប្រហែល​ជា​​១​គីឡូម៉ែត្រ ក៏​ផ្តួល​ម៉ូតូ​ចោល​ទាំង​២​គ្រឿង រួច​ហើយ​ចុះ​រត់​កាត់​ស្រែ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍ម្នាក់​​មួយ​ដៃ​មួយ​ជើង​​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព