ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទៅ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង រក​ឃើញ​ជនជាតិ​វៀតណាម​ខុសច្បាប់​៧​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកមាស ច​ន្ទ័​ពិ​សិទ្ធ ព្រះរាជអាជ្ញា​រង ​បាន​ដឹកនាំ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​អនុវត្ត​តាម​និ​តិ​វិធី​នៃ​អគ្គ​នាយក​​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ចុះទៅ​​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងែ​១០ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៧០ ក្រុម​៩ សង្កាត់​ពោងពាយ ដោយ​រក​ឃើញ​ជនជាតិ​វៀត

រាជធានី​ភ្នំពេញ ៖ លោកមាស ច​ន្ទ័​ពិ​សិទ្ធ ព្រះរាជអាជ្ញា​រង ​បាន​ដឹកនាំ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​អនុវត្ត​តាម​និ​តិ​វិធី​នៃ​អគ្គ​នាយក​​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ចុះទៅ​​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងែ​១០ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៧០ ក្រុម​៩ សង្កាត់​ពោងពាយ ដោយ​រក​ឃើញ​ជនជាតិ​វៀត​ណាម​​ចំនួន​៧​នាក់ (​ប្រុស​ទាំងអស់​) ឃើញ​៤​នាក់​មាន​លិខិតឆ្លងដែន តែ​ពុំ​មាន​សៀវភៅ​ការងារ និង​៣​នាក់​ពុំ​មាន​លិខិត​ស្នាម​អ្វី​សោះ ហើយ​ត្រូវ​នគរបាល​នាំ​យក​ទៅ​សាកសួរ​នៅ​អគ្គនាយកដ្ឋាន​ក្រសួង​មហា​ផ្ទែ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ១-​ឈ្មោះ​ដូ វ៉ា​ន់​ហា អាយុ​៤៩​ឆ្នាំ​, ២-​ឈ្មោះ​ដូ វ៉ា​ន់​ជុង អាយុ​៥៨​ឆ្នាំ​, ៣-​ឈ្មោះ​គ្វៀ​ត   អាយុ​​៣២​ឆ្នាំ ចំណែក​០៤​នាក់​ទៀត​គ្រាន់តែ​ដកហូត​លិខិតឆ្លងដែន​យក​ទៅ​ផ្នែក​ជំនាញ និង​ឱ្យ​មេការ​ទៅ​ជួប ដើម្បី​ផាក​ពិន​យ័​តាម​នីតិវិធី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព