ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​​ចុះ​ត្រួតពិនិត្យ​​​​​​បុរីពិភព​ថ្មី ​រក​ឃើញ​​ជន​បរទេស​ខុស​ច្បាប់​ចំនួន​១៨នាក់​

9 ឆ្នាំ មុន

រាជធានី​ន​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​​​បានឱ្យ​ដឹង​ថា ​នៅ​​វេលា​ម៉ោង​១១​ព្រឹក កម្លាំង​នគរបាល​របស់​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា

រាជធានី​ន​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​​​បានឱ្យ​ដឹង​ថា ​នៅ​​វេលា​ម៉ោង​១១​ព្រឹក កម្លាំង​នគរបាល​របស់​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ​​​សហការ​ជា​មួយ​សមត្ថកិច្ច​​​​មូល​ដ្ឋាន បាន​​ចុះ​ត្រួត​ពិនិត្យ​​ពលករ​បរទេស​ដែល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ ។

ប្រភព​ព័ត៌មាន បាន​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​នៅ​​ព្រឹក​ថ្ងៃទី​១៧ សីហា នេះ ​សមត្ថកិច្ច​​​ត្រួតពិនិត្យ​​​នៅ​ក្នុង​បុរីពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ​ រក​ឃើញ​ជន​អន្តោប្រវេសន៍​​ខុស​ច្បាប់​ចំនួន​១៨​នាក់ (ស្ត្រី៣នាក់) ​ក្នុង​នោះ ជន​​ជាតិ​នីហ្សេរីយ៉ា​ចំនួន​១៦នាក់ (ស្ត្រី២នាក់) ​ជន​ជាតិ​ហ្វ៊ីលីពីន​​១នាក់ (ស្រី) និង​ជន​ជាតិ​វៀត​ណាម​១នាក់ ។

​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​១៨នាក់​ខាង​លើនេះ ត្រូវ​​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ​ដើម្បី​សួរ​​នាំ​បន្ថែម​ ៕

​ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព