ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ស៊ី​ម៉ាក់​ដោះ​យក​គ្រាប់​មីន​ប្រភេទ MK82 ទម្ងន់​២១៧​គីឡូក្រាម ចេញពី​ដី​លំនៅ​ឋាន​អ្នក​ភូមិ

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាប់​មីន​ប្រភេទ MK82 មាន​ទម្ងន់​២១៧​គីឡូក្រាម ដែល​គេ​ដឹង​ថា បាន​សល់​ពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​៧០​មក​ម្ល៉េះ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៥ នេះ ត្រូវ​បាន​កម្លាំង​ស៊ី​ម៉ាក់​ធ្វើការ​ស្ទូច​យក​ចេញពី​ដី​ដែល​មាន​ជម្រៅ​៣​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ដី​លំនៅ​ឋាន​មួយ​កន្លែង​ក្នុងភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ចុះ​ស្ទូច​យក​គ្រាប់​មីន​នេះ ត្រូវ​កម្លាំង​ស៊ី​ម៉ាក់​បាន​ត្រៀម​រយៈ​កន្លះ​ខែ​មក​ហើយ ហើយ​ខណៈ​ដែល​កំពុង​តែ​ស្ទូច​យក​គ្រាប់ ត្រូវ​កម្លាំង​បាន​ហាមឃាត់​ខ្លួន​ប្រជាពលរដ្ឋ​មិន​ឱ្យធ្វើ​ដំណើរ​នៅ​ជិត​ទីនោះ​ទេ ដើម្បី​ការពារ​សុវត្ថិភាព ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​យក​គ្រាប់​បាន​ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​សុវត្ថិភាព​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព